Saturday, January 18, 2025
Homeព័ត៌មានជាតិបើក​រថយន្តទាក់​ចង្កូតម៉ូតូ ដួលអូស​បែក​ក្បាល​ស្លាប់១

បើក​រថយន្តទាក់​ចង្កូតម៉ូតូ ដួលអូស​បែក​ក្បាល​ស្លាប់១

ភ្នំពេញ ៖ រថយន្តមួយគ្រឿង បានបើកឡើងចំណោតដោយល្បឿនលឿន រួចក៏ជ្រុល ទាក់ចង្កូតម៉ូតូមួយគ្រឿង ជិះគ្នា៣នាក់ ដួល អូសជាប់ក្រោមរថយន្ត បណ្តាលឱ្យយុវជនម្នាក់ បែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ចំណែក ២នាក់ទៀត ទទួលរងរបួសធ្ងន់ស្រាល បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅ ចំណុចក្បែរផ្សារឯករាជ្យ១ តាមផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។

យុវជនរងគ្រោះនោះ មានឈ្មោះធី ចន្ធូ អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលម៉ូទ័រ ស្នាក់ នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍- សែនជ័យ និងមានស្រុកកំណើតនៅភូមិគងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ចំណែក ជនរងគ្រោះ២នាក់ ដែលរួមដំណើរជាមួយគ្នា ទទួលរងរបួងធ្ងន់ម្នាក់ ស្រាលម្នាក់ មិនទាន់ ស្គាល់អត្តសញ្ញាណនៅឡើយ។ ជនរងគ្រោះ ទាំង៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1D-5808។ ដោយឡែករថយន្តបង្កហេតុ ម៉ាក Lexus RX-300 ពណ៌ស្ករ មិនចាំស្លាកលេខ បើកបរដោយបុរសជនជាតិ ចិនម្នាក់ មិនស្គាល់ អត្តសញ្ញាណ ព្រោះក្រោយពេលកើតហេតុ រថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរង- គ្រោះទាំង៣នាក់ខាងលើ បើកម៉ូតូមួយគ្រឿង ដឹកគ្នាតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅ លិចទៅកើត ដោយល្បឿនលឿន លុះមកដល់ ចំណុចកើតហេតុខាងលើ ក៏មានរថយន្តឡិចស៊ិស ខាងលើ បើកចេញពីផ្លូវបេតុង ក្នុងទិសដៅពី ត្បូងទៅជើង ប៉ុន្តែដោយចំណុចនោះផ្លូវរាង ចំណោតបន្តិច ទើបរថយន្តបានបន្ថែមល្បឿន រួច ក៏ជ្រុលមកទាក់ចង្កូតម៉ូតូជនរងគ្រោះ បណ្តាល ឱ្យដួលបោកអ្នកបើកម៉ូតូចូលក្រោមរថយន្ត អូសទៅមុខ បែកក្បាលស្លាប់យ៉ាងអាណោច- អាធ័ម ចំណែកជនរងគ្រោះ២នាក់ទៀត ដែល រួមដំណើរជាមួយគ្នា រងរបួសធ្ងន់ស្រាល រីឯ រថយន្តឃើញមានមនុស្សស្លាប់ និងរបួសបែប នេះ ក៏បន្ថែមល្បឿនបើករត់គេចបាត់ស្រមោល តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះដែលរង- របួសធ្ងន់-ស្រាល ត្រូវបានគេដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បីសង្គ្រោះ។ ចំណែកសាច់ញាតិ ជនរងគ្រោះបានរករថយន្តដឹកសព ដើម្បីយក ទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត លុះពេលរថយន្តដឹកសពមកដល់ ស្រាប់តែបុរស ម្នាក់ ដែលស្គាល់ថាជាសហជីពបានតាំងខ្លួនជា នគរបាលខណ្ឌពោធិ៍សែនជ័យ រួចបានទៅនិយាយ ចរចាជាមួយរថយន្តដឹកសព ក្នុងបំណងទារយក កុំមីស្យុង ខ្លះ តែខឹងគេមិនឱ្យ ក៏ផ្ទុះជម្លោះឈាន ដល់ការវាយតប់គ្នា បណ្តាលឱ្យរងរបួសស្រាល រៀងៗខ្លួន។

បន្ទាប់ពីភាគីទាំង២ឈ្លោះប្រកែកគ្នាចប់ សាច់ញាតិជនរងគ្រោះបានតថ្លៃជាមួយរថយន្ត ដឹកសពដោយផ្ទាល់ លុះចរចាគ្នាត្រូវហើយ ស្រាប់តែខាងបុរសជាសហជីពខាងលើ បានចេញ មុខមករារាំងមិនឱ្យដឹកសពចេញទៅស្រុកកំណើត នោះទេ ដោយយកលេសថា ចង់ឱ្យរថយន្តដឹក សពយកតម្លៃធូរបន្តិច។

ក្រោយមកសមត្ថកិច្ច បានចុះដល់ទីតាំង កើតហេតុ ធ្វើការវាស់វែង និងអូសយកម៉ូតូទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍- សែនជ័យ ស្រាប់តែពេលសមត្ថកិច្ចកំពុងវាស់វែង សាច់ញាតិរបស់ជនរងគ្រោះ បានលួចយក ម៉ូតូជនរងគ្រោះជិះចេញទៅបាត់ ទើបសមត្ថកិច្ច បានប្រាប់ទៅសាច់ញាតិសពថា ត្រូវតែយកម៉ូតូ មកប្រគល់ឱ្យសមត្ថកិច្ចវិញ ទើបអនុញ្ញាតឱ្យ ដឹងសពចេញ។ បន្ទាប់មកសាច់ញាតិសព ក៏យល់ ព្រមយកម៉ូតូមកឱ្យសមត្ថកិច្ចរក្សាទុក រង់ចាំធ្វើ បុណ្យរួចរាល់ចាំយកឯកសារមកទទួលយកម៉ូតូ ត្រឡប់ទៅវិញ៕ ថោង ធីម

RELATED ARTICLES