Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បុរសចិត្តខ្លាំង ដុតម៉ូតូចោល

 បុរសចិត្តខ្លាំង ដុតម៉ូតូចោល

ភ្នំពេញ ៖ បុរសម្នាក់ មិនដឹងជាមានកំហឹងរឿងអ្វី ស្រាប់តែជិះម៉ូតូសុខៗ ឈប់ផ្តួលម៉ូតូចោល រួចធ្វើសកម្មភាព បង្ហូរសាំង ដុតម៉ូតូចោល បង្កឱ្យរងការឆាបឆេះអស់ទាំងស្រុង សល់ត្រឹមតែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។ ចំណែក បុរសជាម្ចាស់ម៉ូតូ ក្រោយពីដុតម៉ូតូឆេះសន្ធោសន្ធៅរួចហើយ ក៏ដើរចេញធ្វើព្រងើយ។

ហេតុការណ៍ខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខខ្លោងទ្វារវិហារអ៊ិស្លាម ស្ថិតក្នុងសង្កាតស្រះចក ខណ្ឌដូនពេញ។តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿង មិនចាំម៉ាក បានធ្វើដំណើរមកដល់ត្រង់ចំណុចមុខខ្លោងទ្វារវិហារអ៊ិស្លាមខាងលើ ស្រាប់តែផ្តួល ម៉ូតូចោល រួចបង្ហូរសាំង ហើយយកដែកកេះ មកកេះដុត ធ្វើឱ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោស ន្ធៅតែ ម្តង រួចហើយបុរសនោះ បានដើរចេញទៅបាត់តែម្តង។ ចំណែកម៉ូតូ ត្រូវភ្លើងឆេះរហូតដល់អស់ទាំងស្រុង ព្រោះ តែយប់ជ្រៅគ្មានអ្នករាយការណ៍ប្រាប់សមត្ថកិច្ច។

ដោយឡែក តាមប្រភពពីយុវជនម្នាក់ ដែលនៅក្បែរកន្លែងកើតហេតុ បានបង្ហើបប្រាប់ ដោយសុំមិនបញ្ចេញ ឈ្មោះថា ម៉ូតូខាងលើនេះ គឺមិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ឡើយ តែឃើញបុរសខាងលើ រួមនិងគ្នី គ្នាប៉ុន្មាននាក់ទៀត បានយកមកជិះ ២-៣ថ្ងៃហើយ ដោយឆ្លាស់គ្នាជិះរហូត ស្រាប់តែមកដល់វេលាម៉ោងកើត ហេតុ មិនដឹងថាពួកគេមានជម្លោះឬរឿងអ្វីនឹងគ្នា ស្រាប់តែបុរសខាងលើ ជិះម៉ូតូមកឈប់នៅមុខវិហារអ៊ិស្លាម រួចដុតចោលតែម្តង៕

RELATED ARTICLES