ថៃ ៖ អ្នកលក់onlineដ៏ល្បីនៅប្រទេសថៃ និងជាតារាហ្វេសប៊ុកលោកAlex Rayuth បានចេញមុខសុំទោសដល់អតិថិជននិងតារាស្រីល្បីៗព្រមទាំងបណ្តាអ្នកលក់Onlineល្បីៗមួយចំនួនទៀតបន្ទាប់ពីមានការយីតយ៉ាវក្នុងការផ្តល់ទំនិញដែលពួកគេបានកម្មង់កាលពីថ្មីៗកន្លងមកនេះ។
មូលហេតុដែល Alex Rayuth ចេញមុខសុំទោសនេះបន្ទាប់ទំនិញ(សម្លៀកបំពាក់)របស់លោកដែលបានផ្ញើមកស្រុសខ្មែរត្រូវបានបាត់បង់ដោយមិនបានដល់ដៃរបស់អតិថិជនដែលកក់រួចរាល់នោះទេ។ លោកបានលើក ឡើងថាទីនិញនោះ ច្រើនគួរសម៥០០០ ដុល្លារតែវាមិនអីទេសំខាន់សុទ្ធភ្ញៀវVIP។
Alex Rayuth បានបញ្ជាក់ថា”ខ្ញុំផុសរហូតទាល់តែបងៗម្ចាស់ឥវ៉ាន់បានឃើញសូមប្រកាសជូនបងប្អូនភ្ញៀវទាំងអស់សូមទុកពេលអោយខ្ញុំ៣ថ្ងៃបើសិនជាផុត៣ថ្ងៃនៅតែរកនឹងមិនឃើញឥវ៉ាន់គឺ១៖ខ្ញុំសងលុយគ្រប់ចំនួនសំរាប់បងៗដែលបាញ់លុយមករួចនិង ២៖សំរាប់បងៗដែលមិនទាន់បាញ់លុយមកបាត់ឥវ៉ាន់ខ្ញុំនឹងយកសងនៅម៉ូតដដែលឬបងមានសិទ្ធប្ដូរម៉ូត ឬបងមានសិទ្ធCancel ខ្ញុំទទួលខុសត្រូវ១០០ភាគរយ មិនអោយមានបញ្ហាសុំពេល៣ថ្ងៃសង្ឃឹមថាបងៗនឹងយល់ពីខ្ញុំបងៗ”។
Alex Rayuth បាននិយាយបន្ថែមថាលោកពិតជាសោកស្តាយនិង សុំទោសដល់បងប្អួនទាំងអស់គ្នាដែលបានកម្មង់ឥវ៉ាន់ហើយមិនបានពាក់ចូលរួមក ម្មវិធីផ្សេងៗនិង សម្រាប់ឱកាសព្រះពិធីបុណ្យអុំទូក ព្រោះឥវ៉ាន់ត្រូវបានបាត់បងអស់មួយបេធំតែទោះយ៉ាងលោកនៅតែមានទំនូលខុសត្រូវនឹងសងលុយទៅវិញគ្រប់ចំនួនមិនឲ្យបាត់បង់សូម្បី១កាក់ឬ១សេនទេ ក្នុងករណីដែលនៅតែរកអ៊ឺវ៉ាន់នោះមិនឃើញ ហើយផុតកំណត់លោកបានសន្យាជាមួយភ្ញៀវ ៕