Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់កូនក្រមុំ២ខែ ម៉ែអង្វរវិលវិញមកកូន

បាត់កូនក្រមុំ២ខែ ម៉ែអង្វរវិលវិញមកកូន

ខេត្តពោធិ៍សាត់ ៖ យុវតីរូបស្រស់ម្នាក់ នៅសុខៗបានចេញបាត់ពីផ្ទះ ដោយគ្មានដំណឹង អស់រយៈពេលជាង ២ខែមកហើយ លុះក្រុមគ្រួសារ ឪពុកម្តាយ តាមស្វែងរកសព្វកន្លែងនៅតែមិនមានតម្រុយសោះ ក៏មានការ ព្រួយបារម្ភពីសុវត្ថិភាពកូនស្រីយ៉ាងខ្លាំង ក៏ដង្ហោយហៅកូនស្រី វិលត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួន មានឈ្មោះនួន ដានី អាយុ១៥ឆ្នាំ រស់នៅភូមិរលួស ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍ សាត់។ យុវតីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ។

តាមប្រភពពីស្ត្រីជាម្តាយឈ្មោះស៊ន សុខណេង និងបុរសជាឪពុកឈ្មោះនេន ទូច រស់នៅភូមិរលួស ឃុំកំពង់ ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់ថា កូនស្រីរបស់គាត់ឈ្មោះនួន ដានី អាយុ១៥ឆ្នាំ បានបាត់ ខ្លួនតាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញនៅឡើយ ទោះបីសាច់ញាតិ បងប្អូន ក្រុមគ្រួសារ ចែកផ្លូវគ្នារកគ្រប់ច្រកល្ហកយ៉ាងណាក្តី ជាហេតុធ្វើឱ្យពួកគាត់ជា ឪពុកម្តាយ កំពុងមានការ ព្រួយបារម្ភពីសុវត្ថិភាពកូនស្រីយ៉ាងខ្លាំង។

ឪពុកម្តាយយុវតីខាងលើ បានដង្ហោយហៅកូនស្រីយ៉ាងដូច្នេះថា “ប្រសិនបើកូនស្រី នួន ដានី បានឃើញប្រ កាសនេះហើយ សូមកូនត្រឡប់មកផ្ទះវិញ ព្រោះឪពុកម្តាយមានការព្រួយបាម្ភខ្លាំងណាស់”។

ជាមួយនេះ ឪពុកម្តាយយុវតីដែលបាត់ខ្លួន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញក្មេងស្រី មានភិនភាគដូចក្នុងរូបថតនេះ  សូមជួយទំនាក់ទំនងមកលេខ ០៨៨ ៨៦០ ៥៥ ៥២ និង ០៩៦ ៥៤៩ ២៣ ៤៦ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES