ខេត្តពោធិ៍សាត់ៈ ជនសង្ស័យឈ្មោះឆាំ សុភ័ត្រ ភេទប្រុសអាយុ១៩ឆ្នាំមុខរបរដាំ ដំឡូមីស្នាក់ នៅការដ្ឋានចិនទី១០ស្ថិតក្នុងភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួននៅថ្ងៃទី២៤ខែមករា ឆ្នាំ ២០១៧ ពាក់ព័ន្ធ ករណី រំលោភសេពសន្ធវៈកាលពីថ្ងៃទី២២វេលាម៉ោង១៩ នៅ ចំណុចក្រោលគោ ក្បែរផ្ទះជនរងគ្រោះស្ថិតក្នុងភូមិឃុំខាងលើកន្លងទៅថ្មីៗនេះ។
តាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះឡ-ហ-យ ភេទស្រីអាយុ ១៨ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុបានប្រាប់សមត្ថកិច្ចឱ្យដឹងថា នាងនៅផ្ទះម្នាក់ឯង មុនពេលកើតហេតុខ្លួនបានដើមកក្រោលគោរបស់ខ្លួន ក្នុងគោលបំណងបត់ជើងតូច ហើយមិនដឹងជនសង្ស័យចូលមកក្នុងភូមិ របស់នាងតាំងពីស្មាម៉ាន ខណៈនោះជនសង្ស័យឆាំ សុភ័ត្រក៍ចាប់នាងផ្តួល ទៅលើដីក្បែរក្រោលគោរួចរំលោភនាងរហូតដល់បានសម្រេចក៍ដើរទៅវិញបាត់ទៅលុះម្តាយនាងត្រឡប់មកផ្ទះវិញនាងក៍ប្រាប់ពីសកម្មភាពរបស់ជនសង្ស័យដែលធ្វើសកម្មភាពមកល់រូបនាង។
លោកឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបាន ប្រាប់ឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យឈ្មោះឆាំ សុភ័ត្រគឺតាមពាក្យបណ្តឹង របស់ អាណាព្យាបាលរបស់ជនរងគ្រោះដែលជនសង្ស័យបានធ្វើសកម្មភាព ប្រព្រឹត្តមកលើកូនរបស់គាត់ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមកកាន់ផែនព្រហ្មទណ្ឌខេត្តដើម្បីចាត់បន្ត៕សាមឿន