Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ផ្ទះលក់គ្រឿងអេឡិចត្រូនិក ភ្លើងឆេះខ្ទេច

 ផ្ទះលក់គ្រឿងអេឡិចត្រូនិក ភ្លើងឆេះខ្ទេច

ភ្នំពេញ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន២ល្វែង ដែលបើកលក់សម្ភារៈគ្រឿងអេឡិចត្រូនិក ត្រូវបាន អគ្គិភ័យឆាបឆេះសម្ភារៈអស់ស្ទើរទាំងស្រុង តែសំណាងល្អមិនរាលដាលដល់ផ្ទះពលរដ្ឋជិតខាង និងមាន មនុស្សរងរបួសឡើយ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីក្នុងផ្ទះកើតហេតុ ពេលនោះម្ចាស់ផ្ទះបាន យកទុយោទឹកបាញ់ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន អណ្តាតភ្លើងឆាបឆេះយ៉ាងលឿន ភ្លាមៗ នោះ ម្ចាស់ផ្ទះបានយករថយន្ត ១គ្រឿង ចេញពីក្នុងផ្ទះ ទាន់ពេលវេលា និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បី ទាក់ទងទៅមន្ត្រីជំនាញបង្ការនិងពន្លត់អគ្គិភ័យ ចេញរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍។

តាមប្រភពពីមន្ត្រីជំនាញបង្ការនិងពន្លត់អគ្គិភ័យ បានឱ្យដឹងថា ទំហំនៃការខូចខាតសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ ស្ទើរទាំងស្រុង រួមមានគ្រឿងធុងបាស់ដែលតាំងលក់ តែសំណាងល្អមិនបណ្តាលឱ្យមនុស្សរងរបួសនោះទេ។នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍ ចំនួន២៥គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ២៥រថយន្ត ទើបបាញ់ពន្លត់រលត់ជាស្ថាពរ។ ចំពោះមូលហេតុ មន្ត្រី ជំនាញសន្និដ្ឋានជំហានដំបូងថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

RELATED ARTICLES