Monday, July 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាញ់គ្រូបង្រៀន ៤គ្រាប់ សង្ស័យគំនុំ

បាញ់គ្រូបង្រៀន ៤គ្រាប់ សង្ស័យគំនុំ

ខេត្តបាត់ដំបង ៖ បុរសជាគ្រូបង្រៀនម្នាក់ និងជាជាងជួសជុលទូរស័ព្ទ ត្រូវបានខ្មាន់កាំភ្លើងដៃឆៅ មិនស្គាល់ មុខម្នាក់ បានកាន់កាំភ្លើងដើរចូលទៅបាញ់ប្រហារដល់ក្នុងផ្ទះ ចំនួន៤គ្រាប់ ប៉ងផ្តាច់ជីវិត តែមិនបានសម្រេច គ្រាន់តែរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ រីឯខ្មាន់កាំភ្លើង បានរត់គេចខ្លួន បាត់ដោយសុវត្ថិភាព។

ករណីបាញ់ប្រហារគ្រូបង្រៀននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅចំក្លោងទ្វារចូលជើងភ្នំសំពៅ ភូមិភ្នំ សំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់។

បុរសរងគ្រោះ មានឈ្មោះអ៊ូច សុខលាភ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្រូបង្រៀន និងជាជាងជួសជុលទូរស័ព្ទ រស់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ (រងរបួសចំនួន៣គ្រាប់)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលជនរងគ្រោះកំពុងនៅក្នុង ផ្ទះរបស់ ខ្លួនសុខៗ ស្រាប់តែលេចមុខជនមិនស្គាល់មុខម្នាក់ ប្រដាប់ដោយកាំភ្លើង ១ដើម បានចូលដល់ក្នុងផ្ទះ រួចបើក ការបាញ់ប្រហារលើជនរងគ្រោះ បំណងផ្តាច់ជីវិតតែម្តង ដោយខ្មាន់កាំភ្លើងនោះ បានបាញ់ចំនួន៤គ្រាប់ តែត្រូវ ជនរងគ្រោះ តែ៣គ្រាប់ (ត្រូវពោះ ១គ្រាប់ និងដៃ ២គ្រាប់) បណ្តាលឱ្យរងរបួសធ្ងន់។ក្រោយពេលបាញ់ប្រហារជនរងគ្រោះរួចហើយ ខ្មាន់កាំភ្លើង បានរត់គេចខ្លួនបាត់ភ្លាមៗ។ ចំណែកជនរងគ្រោះ ត្រូវបានសាច់ញាតិប្រញាប់ដឹកបញ្ចូនទៅមន្ទីពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

បន្ទាប់ពីកើតមានហេតុការណ៍ខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ និងកម្លាំងស្នងការ ខេត្តបាត់ ដំបង បានចុះទៅពិនិត្យនិងធ្វើកំណត់ហេតុ ស្រាវជ្រាវកំណត់មុខញ្ញាជនដៃដល់ ដើម្បីតាមចាប់ខ្លួន នាំយកមក ចាត់ការតាមច្បាប់។

ជុំវិញការបាញ់ប្រហារខាងលើនេះ សមត្ថកិច្ចនៅពុំទាន់បញ្ជាក់លម្អិតអំពីមូលហេតុនៅឡើយ តែសង្ស័យជារឿង គំនុំ៕

RELATED ARTICLES