Sunday, March 16, 2025
Homeព័ត៌មានជាតិឃាត់​ជន​បរទេស​ សង្ស័យ​បែកថ្នាំយ​ក​ដុំកប់​រថយន្ត

ឃាត់​ជន​បរទេស​ សង្ស័យ​បែកថ្នាំយ​ក​ដុំកប់​រថយន្ត

ភ្នំពេញ : សមត្ថកិច្ចឃាត់បុរសជនជាតិបរទេសម្នាក់សង្ស័យបែកថ្នាំញៀនដើរកាន់ដុំថ្មបំរុង គំរថយន្តធ្វើដំណើរតាមផ្លូវហើយដោយខ្លាចគ្រោះក៏អន្តរាគមន៍ឃាត់យកមកបុ៉ស្តិ៍ កាលវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២៥ ខែ មករា ឆ្នាំ ២០១៧នៅចំណុចផ្លូវ៣៦០កែង៥១ ស្ថិតនៅភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ថាឃាត់បុរសមានឈ្មោះ DyIan bry Brian Willam ភេទប្រុស អាយុ២៦ឆ្នាំជានជាតិអូស្រ្តាលី ដែលស្នាក់នៅសណ្ឋាគារសង្កាត់ជ័យជំន:ខណ្ឌ ដូនពេញដោយឃាត់ខោយសង្ស័យប្រើថ្នាំញៀនដោយមុនកើតហេតុដើរតាមផ្លូវស្លៀកតែខោខាប៊យជើងខ្លីតែមិនមានពាក់អាវទេនិងដៃកាន់ដុំថ្មនៅជាប់និងដៃបំរុងរកគប់រថយន្តអ្នកដំណើរដោយកម្លាំងអន្តរាគមន៍អធិការដ្ឋានខណ្ឌចុះការពារក្បួនប្រតិភូក៏ចាប់ឃាត់វាយខ្នោះដោយនិយាយស្ដាប់គ្នាមិនបានរួចក៏នាំយកទៅបុ៉ស្តិ៍ដើម្បីសាកសួរនាំ ។

សមត្ថកិច្ចបន្តប្រាប់ថាក្រោយពីនាំជនបរទេសមកដល់បុ៉ស្តិ៍ដោយមានស្នាមរបួសជើងហើយក៏ហៅអ្នកបក់ប្រែចេះភាសាអង់គ្លេសដើម្បីសួរនាំចង់ដឹងពីមូលហេតុហើយក៏បុរសជនបរទេសឆ្លើយប្រាប់គាត់ជាជនជាតិអូស្រ្តាលីបានមកដល់ប្រទេសកម្ពុជានេះគឺរយះពេល២ខែមកហើយគឺមកទេសចរាចរណ៍ក៏មិនដឹងមូលហេតុអ្វីខ្លួនកាន់ដុំថ្មនៅនិងដៃទេហើយក៏សុំទោសដល់អាជ្ញាធរមូលដ្ឋានដែលបានប្រព្រឹត្តខុសក្រោយមកក៏នាំបុរសជនបរទេសយកទៅនាយដ្ឋានអន្តោប្រវេសន៍វិញដើម្បីអោយទាក់ទងស្ថានទូតរបស់គាត់ ៕

RELATED ARTICLES