Sunday, March 16, 2025
Homeព្រឹត្តិការណ៍សង្គមក្រុម​ហ៊ុន​ព្រូ​ដិន​សល​កម្ពុជា​ ធ្វើ​ម​ហា​ន្និ​បា​ត​ ស្វែង​រក​យុទ្ធ​សាស្រ្ត​សម្រាប់​ឆ្នាំ​២​០​១​៧​​

ក្រុម​ហ៊ុន​ព្រូ​ដិន​សល​កម្ពុជា​ ធ្វើ​ម​ហា​ន្និ​បា​ត​ ស្វែង​រក​យុទ្ធ​សាស្រ្ត​សម្រាប់​ឆ្នាំ​២​០​១​៧​​

 

ភ្នំពេញៈ​ ថ្ងៃទី២១ មករា ឆ្នាំ២០១៧ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រង​អាយុជីវិតឈានមុខគេមួយនៅកម្ពុជាបានរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់​ទីប្រឹក្សាធានារ៉ាប់រង​អាយុជីវិត “Annual LIC Mega Conference” នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញនាថ្ងៃសៅរ៍ទី២១ មករា ឆ្នាំ២០១៧ដើម្បីអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា នាឆ្នាំកន្លងមក ក៏ដូចជាដាក់ចុះនូវយុទ្ធសាស្រ្តនិងទិសដៅសម្រាប់ឆ្នាំ ២០១៧ ផងដែរ។

មហាសន្និបាតប្រចាំឆ្នាំនេះមានការចូលរួមពីថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុន ព្រូដិនសល​កម្ពុជា ក៏ដូចជាទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតសរុបប្រមាណ៦០០នាក់ ហើយក្នុងនោះថ្នាក់ដឹកនាំនិង​អ្នក​ចូលរួមទាំងអស់បានចែករំលែកនូវយុទ្ធសាស្រ្ត បទពិសោធន៍និងចំណេះបន្ថែមទៀតអំពី​សេវា​ធានារ៉ាប់រងអាយុជីវិត​ ក៏ដូចជាបានប្រាស្រ័យទាក់ទងគ្នាក្រោមបរិយាកាស​ដ៏សប្បាយ​រីករាយ។

លោកឈឿងគីរីរ័ត្នប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតនៃក្រុមហ៊ុន​ ព្រូដិនសលកម្ពុជាបានមានប្រសាសន៍ថា“កម្មវិធីនេះ ជាកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០១៧ ដែល​យើងធ្វើឡើងក្នុងអត្ថន័យបញ្ជាក់អំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ទៅលើក្រុមទីប្រឹក្សា​ធានា​រ៉ាប់រងអាយុជីវិតរបស់យើងខ្ញុំ ដែលពួកគាត់ខិតខំប្រឹងប្រែងពន្យល់ ធ្វើយ៉ាងណាឲ្យអតិថិជន​របស់យើងយល់អំពីផលិតផលធានារ៉ាប់រងអាយុជីវិតនេះ ។”

លោកបានបន្ថែមទៀតថា “នៅបច្ចុប្បន្ននេះ ការយល់ដឹងអំពីផលិតផលធានារ៉ាប់រងអាយុជីវិតគឺនៅមានកម្រិតនៅឡើយដូច្នេះហើយ ទើបយើងត្រូវការមានទីប្រឹក្សាធានារ៉ាប់រងឲ្យច្រើន ដើម្បីឲ្យគាត់ជួយផ្សព្វផ្សាយទៅដល់សាធារណជនបានកាន់តែច្រើន ។ក្រុមហ៊ុនរបស់យើង​ខ្ញុំមានពេលថ្ងៃនេះ មានអតិថិជនច្រើនដូច្នេះ ក៏ដោយសារស្នាដៃរបស់ពួកគាត់ដែរ។”

លោកស្រីឃុយ សូហ្វីជានាយកផ្នែកទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតម្នាក់បានបង្ហាញក្តីរីករាយនិងមានប្រសាសន៍ថា “នាងខ្ញុំមានអារម្មណ៍រំភើបមែនទែនតែម្តង ពីព្រោះក្នុងរយៈពេលបីឆ្នាំ​ដែលនាងខ្ញុំបានចូលរួមជាមួយក្រុមហ៊ុន ព្រូដិនសល ឆ្នាំនេះហើយដែលជាកម្មវិធីដ៏អស្ចារ្យមែន​ទែន ។ ក្រុមហ៊ុនគាត់ដឹងពីទុក្ខធុរៈរបស់ក្រុមគ្រួសារយើងទាំងអស់ ។ គាត់ដឹងថាពួកយើងធ្វើការហត់​នឿយ ដូច្នេះគាត់មានរៀបចំកម្មវិធីសម្រាប់លើកទឹកចិត្តពួកយើងដែរ ។”

ចំណែកលោករស់ ភារីជានាយកផ្នែកទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតម្នាក់ទៀតដែលបានចូល​រួមក្នុងកម្មវិធីAnnual LIC Mega Conferenceដែរនោះបាននិយាយថា “សារៈសំខាន់នៃកម្មវិធីនេះ គឺទីមួយ ទីប្រឹក្សាយើងទាំងអស់ដែលបានចូលរួមបានស្គាល់គ្នា ។ ក្នុងនាមជាអ្នកធ្វើការជាមួយគ្នា យើងត្រូវស្គាល់គ្នាទៅវិញទៅមក និងរក្សាទំនាក់ទំនងល្អ ទីពីរ ក្រុមហ៊ុនបានបង្ហាញពីឱកាស​ផ្សេងៗ ក៏ដូចជាការលើកទឹកចិត្តពីក្រុមហ៊ុនផងដែរ ដូចជា ការប្រកួតប្រជែងដើម្បីឈ្នះដំណើរ​កំសាន្ត​ទៅបរទេស ឬក្នុងស្រុកជាដើម ។ លើសពីនោះទៅទៀត យើងមានកម្មវិធីសប្បាយៗទាំងអស់​គ្នា ដោយមានការញ៉ាំអាហារពេលល្ងាច និងរាំច្រៀងទៀតផង ។”

ក្រុមហ៊ុនព្រូដិនសលកម្ពុជាបាននិងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៣ មកនិងបានបម្រើអតិថិជនកម្ពុជារាប់ម៉ឺននាក់នៅទូទាំងប្រទេសឲ្យទទួលបាន​ការ​ការពារ​ហិរញ្ញវត្ថុក្រុមគ្រួសារតាមរយៈសេវាធានារ៉ាប់រងអាយុជីវិតដែលត្រឹមត្រូវនិងគួរជាទីទុក​ចិត្ត​បំផុត។

អត្ថបទក្រុមហ៊ុន

RELATED ARTICLES