Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរថភ្លើង២ខ្សែបុកគ្នា ក្រឡាប់១

រថភ្លើង២ខ្សែបុកគ្នា ក្រឡាប់១

ខេត្តកែប ៖ រថភ្លើង ចំនួន២ខ្សែ បានបុកគ្នាយ៉ាងពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យរថភ្លើង ១គ្រឿង ក្រឡាប់ធ្លាក់ចេញពីផ្លូវដែក តែពុំមានអ្នករងគ្រោះថ្នាក់ធ្ងន់ទេ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចស្ថានីយមួយ កន្លែង ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។

តាមប្រភពមន្ត្រីនគរបាលសង្កាត់ព្រៃធំ បានឱ្យដឹងថា នគរបាលមូលដ្ឋាន មិនបានធ្វើកំណត់ ហេតុលម្អិតឱ្យបាន ច្បាស់នៅឡើយ ក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើង ២ខ្សែ បុកគ្នានេះ។ ប៉ុន្តែបានដឹងថា រថភ្លើងមួយខ្សែ ដឹកស៊ី ទែនប្រេង មកខេត្តព្រះសីហនុ និងមួយខ្សែទៀត មានទូដឹកក្រណាត់ មកពីភ្នំពេញ ក្នុងទិសដៅទៅខេត្តព្រះ សីហនុ បើកចូលត្រង់ផ្លូវបំបែក មិនទាន់ផុតកន្ទុយក្រោយផង ស្រាប់តែរថភ្លើងដឹកស៊ីទែនប្រេង បើកឆ្ពោះទៅភ្នំ ពេញ បុកចំទូក្រោយ បណ្តាលឱ្យធ្លាក់ទូដឹកក្រណាត់មួយទូ និងធ្លាក់ក្បាលរថភ្លើងមួយខ្សែ ចេញពីផ្លូវដែកតែ ម្តង។

ប្រភពដដែល បន្តថា រថភ្លើងទាំងពីរខ្សែ ដែលបានបុកគ្នានៅត្រង់ផ្លូវបំបែកស្ថានីយដំណាក់ចង្អើរនោះ ពុំមាន អ្នករងគ្រោះធ្ងន់ទេ៕

RELATED ARTICLES