Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរឆក់កាបូប ជួបប៉ូលិស ជាប់ខ្នោះ

ចោរឆក់កាបូប ជួបប៉ូលិស ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពជិះម៉ូតូតាមឆក់កាបូបពីអ្នកដំណើរម្នាក់ តាមផ្លូវ គាប់ជួនត្រូវ សមត្ថកិច្ចល្បាតប្រទះឃើញ ប្រដេញតាមចាប់វាយខ្នោះជាប់ នាំយកមកចាត់ការតាមច្បាប់។ករណីឆក់កាបូបនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវលំ ក្រុមទី៣១ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខា រុំ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ ហេងគង់ សង្កាត់ចតុមុខ ខណ្ឌដូចពេញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងកម្លាំងជំនាញអធិការដ្ឋានខណ្ឌឫស្សីកែវ បានធ្វើការបង្ក្រាបជាក់ស្តែង ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (ជិះម៉ូតូឆក់កាបូប) កាលពីវេលា ម៉ោង៩យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវលំ ក្រុមទី៣១ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌ ជ្រោយចង្វា ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះសុខា រុំ ព្រមទាំងដកហូតវត្ថុតាង រួមមាន ១-ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-0381 លេខតួ និង លេខម៉ាស៊ីន ND125M-2435។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការ សាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES