Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អង្គុយផឹកស៊ី ភ្លើងឆេះខ្យូស រត់ជាន់ជើងគ្នា

 អង្គុយផឹកស៊ី ភ្លើងឆេះខ្យូស រត់ជាន់ជើងគ្នា

ភ្នំពេញ ៖ ខ្យូសប្រក់ស្បូវ ១ខ្នង ក្នុងចំណោមខ្យូសជាច្រើនខ្នង ដែលទើបនឹងសាងសង់រួច ត្រូវបានអគ្គិភ័យ ឆាបឆេះ បណ្តាលឱ្យខូចខាតស្ទើរទាំងស្រុង ដោយមូលហេតុជាងផ្សារដែក ខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យផ្កាភ្លើង ខ្ទាតទៅប៉ះស្បូវដំបូលខ្យូស ធ្វើឱ្យឆាបឆេះឡើង និងផ្អើលដល់ ក្រុមភ្ញៀវដែលកំពុងហូបចុកនៅ ក្នុងខ្យូសក្បែរ នោះ ភ័យរត់ជាន់ជើងគ្នា។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុច ភោជនីយដ្ឋាន ក្នុងបឹងកក់ ក្បែរទីលានកូនគោល ស្ថិតក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ។តាមប្រភពពីបុគ្គលិកភោជនីយដ្ឋានខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ ជាងផ្សារដែកកំពុង ផ្សារ ដំបូលខ្យូស ដែលទើបនឹងដំឡើងថ្មីៗ ស្រាប់តែមួយសន្ទុះក្រោយមក មានផ្កាភ្លើងបានខ្ទាតទៅលើស្បូវ ទើបធ្វើឱ្យកើតជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលអស់ភ្ញៀវដែលកំពុងអង្គុយហូបអីនៅខ្យូស ក្បែរនោះ រត់ចេញពីទីតាំងកន្លែងកើតហេតុ និងបានស្រែកឱ្យបុគ្គលិកនៅក្នុងភោជនីយដ្ឋានខាងលើ ឱ្យជួយ យកទឹកមកបាញ់ពន្លត់។

ភ្លាមៗនោះ បុគ្គលិកភោជនីយដ្ឋាន បានរាយការណ៍សុំអន្តរាគមណ៍ពីសមត្ថកិច្ចជំនាញការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ និងត្រូវបានសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចុះមកដល់ ដើម្បីបាញ់ទឹកពន្លត់ និងបង្ការកុំឱ្យភ្លើងឆេះរាលដាលដល់ ខ្យូសផ្សេងៗទៀត។ជុំវិញហេតុការណ៍អគ្គិភ័យខាងលើនេះ គឺភ្លើងបានឆាបឆេះអស់សម្ភារៈជាងផ្សារដែកមួយចំនួន និងខូចខាត ដំបូលខ្យូស ១ខ្នង ស្ទើរទាំងស្រុង ហើយករណីនេះត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ចំនួន១គ្រឿង រួមទាំងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ ចំនួន១គ្រឿង បានចុះ មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ៕

RELATED ARTICLES