Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សិស្សកំពុងរៀន ដួលសន្លប់ជាង១០នាក់

 សិស្សកំពុងរៀន ដួលសន្លប់ជាង១០នាក់

ខេត្តឧត្តរមានជ័យ ៖ រយៈពេលពីរថ្ងៃ មានយុវតីជាសិស្សសាលាប្រមាណជាង ១០នាក់ បានដួលសន្លប់ជា បន្តបន្ទាប់ ខណៈពេលដែលកំពុងសិក្សារៀនសូត្រ ដែលករណីនេះកើតឡើងនៅ វិទ្យាល័យតេជោសែន សំរោង និងវិទ្យាល័យហ៊ុនសែន ឧត្តរមានជ័យ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកអ៊ុក សុមេធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ថា ចំពោះ សិស្សាដែលបានដួលសន្លប់ យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ត្រូវបានទទួលការយកចិត្តទុកពីក្រុមគ្រូពេទ្យ ដោយដាក់ខ្យល់អុកស៊ីសែន ស៊ីរ៉ូម ដើម្បីជួយសង្គ្រោះ។ ដោយឡែក កាលពីវេលាម៉ោងប្រហែល៤រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីសិស្សខ្សោយដួលសន្លប់ ប្រមាណជា៣ទៅ៤នាក់ដែរ ហើយនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ គឺមានរហូតដល់ ៧ទៅ៨នាក់បន្ថែមទៀត ហើយសិស្សទាំងអស់នេះ ពុំមែនមកពីវិទ្យាល័យ តេជោសែន សំរោង នោះទេ គឺមកពីវិទ្យាល័យហ៊ុនសែន ឧត្តរមានជ័យ ខ្លះដែរ សរុបទាំងអស់ មានរហូតដល់ ទៅជាង១០នាក់។

លោកប្រធានមន្ទីរពេទ្យបង្អែក បានបន្តថា ចំពោះសិស្សដែលបានដួលសន្លប់នេះ ពុំមានករណីអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែមានអាការខ្សោយ ទន់ដៃជើង ដួលសន្លប់ តែក្រោយបញ្ជូនដល់មន្ទីរពេទ្យក្រុម គ្រូពេទ្យយកចិត្តទុក ដាក់ជួយដាក់ខ្យល់អុកស៊ីសែន ក៏បានធូរស្រាល អាចត្រឡប់ទៅផ្ទះវិញបាន ហើយបើតាមការពិនិត្យជាក់ ស្តែងរបស់ពេទ្យ រកឃើញបឋមថា អាការពួក គាត់ អាចបណ្តាលមកពីថប់ដង្ហើម ខ្សោយអស់កម្លាំង ខ្វះជាតិ ស្ករ ជាដើម។។ មួយវិញទៀតអាចមកពីគាត់ខំប្រឹងសិក្សារៀនសូត្រពេក ពីព្រោះថាមានការប្រឡងនៅសាលា ទៀតផង។

ជុំវិញករណីសិស្សដួលសន្លប់នេះដែរ លោកគី ចន្នី នាយកវិទ្យាល័យតេជោសែន សំរោង បានបញ្ជាក់ប្រាប់ថា ចំពោះសិស្សដែលដួលសន្លប់នេះ ពុំមានពាក់ព័ន្ធទៅនឹងការពុលចំណីអាហារនោះទេ អាចមកពីពួកគាត់ខ្លះពុំ បានហូបអាហារគ្រប់គ្រាន់ មុនពេលមករៀន ហើយណាមួយ ទៀត សិស្សដែលដួលសន្លប់ទាំងអស់ សុទ្ធសឹង តែជាសិស្សរៀននៅថ្នាក់ទី៧ ហើយខណៈពេលសិស្សមានបញ្ហានេះកើតឡើងភ្លាម លោកគ្រូ អ្នកគ្រូ ជួយអន្តរា គមន៏ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ភ្លាមៗ និងបានផ្តល់ដំណឹងទៅមាតាបិតា សិស្សផង ដែរ៕

RELATED ARTICLES