ភ្នំពេញ៖តារាចម្រៀងសាន់ដេសុខ ពិសី បានប្រារពខួបកំណើតគម្រប់អាយុ៣៣ឆ្នាំ នៅថ្ងៃទី១៩ ខែធ្នូ ដោយ នាងទទួលបានសារជូនពរពីតារារួមអាជីព និងFan ជាបន្ដបន្ទាប់ដែលសារភាគច្រើនគឺអ្នកគាំទ្រចង់ឃើញនាង ល្បីថែមទៀត ហើយសម្រស់នៅតែផូផង់។ចំណែកផលិតកម្មសាន់ដេវិញបានចេញសារជូនពរឲ្យនាងជោគ ជ័យគ្រប់ភារកិច្ច…។ប៉ុន្ដែថៅកែក្មេងសាន់ដេលោកឡាយ សុខចំរើន ដែលត្រូវបានគេដឹងថាមានទំនាក់ទំនង ស្នេហាជាមួយសុខ ពិសី ជាច្រើនឆ្នាំមកហើយនោះមិនបានបង្ហោះសារជូនពរស្រីស្អាតជាសាធារណៈឡើយ នៅលើហ្វេសបុករបស់លោក។
សុខ ពិសី បានសរសេរសារខ្លីថា”ខ្ញុំមិនក្វល់ពីអាយុ ព្រោះខ្ញុំនៅតែក្មេង(I don’t Care about age ,I am still a baby)”។ក្រៅពីបង្ហាញអារម្មណ៍រីករាយព្រោះទទួលបានពាក្យជូនពរពីអ្នកគាំទ្រជាច្រើននោះសុខ ពិសី មិន បានបង្ហាញការរៀបចំជប់លៀងធំថ្ងៃខួបកំណើតនាងទ្រង់ទ្រាយធំ នោះទេ ខណៈដែលឆ្នាំមុនៗនាងត្រូវបាន Fan លើកនេះខេក ឲ្យនៅតាមឆាកតន្រ្ដីនិងអោបថើបនាងតាមការស្រលាញ់។ប្រភពបានឲ្យដឹងថានៅថ្ងៃខួបកំណើតនេះពិសី ក៍ទទួលបានកាដូពិសេសពីលោកចំរើន ដែរ ប៉ុន្ដែអ្នកទាំងពីរ អត់ដែលបញ្ចេញឲ្យគេឃើញឡើយ ។យ៉ាងណាការបង្ហាញពីការចងចាំថ្ងៃពិសេសរបស់ពិសី ពីសំណាក់លោក ចំរើន គេជឿរថានឹងធ្វើឲ្យស្នេហានេះរឹងមាំថែមទៀតជាមិនខាន ព្រោះតែបើមិនឲ្យគេដឹងថាលោកយកចិត្តទុក ដាក់ឬចងចាំជានិច្ចនូវថ្ងៃខួបមនុស្សពិសេសបែបនេះ អាចមានអ្នកខ្លះច្រឡំថាលោកថៅកែវ័យក្មេងរូបនេះ ព្រងើយកន្ដើយ ឬមិនទាំងចាំថ្ងៃខួបរបស់ម្ចាស់បេះដូងដែលពេលនោះFan មួយចំនួនរបស់ពិសី ប្រាកដជាអាក អន់ស្រពោនចិត្តតិចតួចទៅលើថៅកែ ។
សុខ ពិសី កើតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩០ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានឪពុកឈ្មោះសុខ ហេង ជាមន្រ្ដីយោធា ,ម្ដាយឈ្មោះរស់ សុគន្ធារី (ស្លាប់) និងមានបងប្អូន៣នាក់((ស្រី១)នាងជាកូនទី២ ។តារាសាន់ដេរូបនេះបានចាប់អាជីពចម្រៀងសកម្មរយៈពេល១៩ឆ្នាំ(២០០៤)មកហើយដែល ធ្លាប់ច្រៀងនៅផលិត កម្មKH, Nice Star និងសាន់ដេ។នាងជាតារាម្នាក់ដែលទៅច្រៀងនៅឆាកណាមានFan តាមហែហមនិងចាប់ អោបថើបដល់ទីនោះព្រោះពិសី ច្រើនតែបង្ហាញកាយវិការយ៉ាងសាមញ្ញដល់អ្នកគាំទ្រនាងទូទៅ ពិសេសគឺការ ថតរូបដោយស្និតស្នាលបំផុត។ប៉ុន្ដែរឿងដែលពិសី មិនទាន់ធ្វើឲ្យFan នាងសប្បាយចិត្តនោះគឺតារាសាច់ស ខ្ចីរូបនេះមិនមានដំណឹងរៀបការជាមួយលោកឡាយ សុខចំរើន ជាក់លាក់នោះទេ ក្រោយដំណឹងស្នេហារបស់ អ្នកទាំងពីរបានបែកធ្លាយដល់ទៅជាង១០ឆ្នាំ តែទាំងសងខាងមិនដែលសារភាព ។អ្នកគាំទ្រពិសី បានដាស់ តឿន នាងថាអាយុ៣៣ឆ្នាំ ហើយល្មមដល់ពេល Idol ចូលរោងការល្មម ប៉ុន្ដែពិសី ថានាងនៅតែ ក្មេងស្រីម្នាក់ មិនទាន់ចាស់ទេ …។តែតាមវ័យរបស់ពិសី ឆ្នាំនេះនាងគូតែដល់ពេលវេលាដែលនាងត្រូវការប្ដីមែន ព្រោះថាតារាស្រីល្បីៗដូចជាមាស សុខសោភា រៀបការឆ្នាំ២០០៩ នៅអាយុ២៥ឆ្នាំ ,ពេជ្រ សោភា ធ្លាប់រៀបការឆ្នាំ២០១៥ អាយុ៣២ឆ្នាំ ,សុគន្ធ និសា រៀបការឆ្នាំ២០១៧ អាយុ៣៤ឆ្នាំ,ឱក សុគន្ធកញ្ញា រៀបការឆ្នាំ២០១៩ អាយុ៣៣ឆ្នាំ ។ប៉ុន្ដែពិសី នៅតែចាត់ទុកថាអាយុ៣៣ឆ្នាំ សម្រាប់នាងមិនទាន់ដល់ពេលត្រូវរៀបការទៅវិញ ។
យ៉ាងណាគេជឿរថាសុខ ពិសី អាចនឹងមានការប្ដូរចិត្តជាថ្មីទាក់ទងរឿងរៀបការនេះ ព្រោះបើគ្មានអ្វីប្រែប្រួលទេ សិស្សប្អូននាងស្រីស្រស់អ៊ីវ៉ា នឹងរៀបការនៅឆ្នាំ២០២៤ ខណៈដែលនៅថ្ងៃទី២២ ខែធ្នូ ហ៊ិន ច័ន្ទនីរ័ត្ន នឹងចូលរោង ការ ហើយបន្ទាប់មកពេជ្រ សោភា និងប៉ាច គីមមួយ ជាដើមសុទ្ធតែត្រៀមខ្លួនចូលរោងការនៅឆ្នាំ២០២៤ ដូចគ្នា ហេតុនេះពិសី ប្រាកដជាឃើញគេរៀបការ ចិត្តចង់តែរៀបការដែរជាមិនខាន បើទោះជាកន្លងមកនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមិនប្រញ៉ាប់រឿងរៀបការ ព្រោះចិត្តនៅចង់ផ្ដោតលើការពង្រឹងចម្រៀង តែឃើញគេមាន គូមានតែត្រេកអរជំនួសគេក្ដី ប៉ុន្ដែគេជឿរថាពិសី ចង់បំពេញបំណងជូនឪពុកនាងលោកសុខ ហេង ដែលជម្រុញ ឲ្យនាងរៀបការដូចគ្នាទៅនិងអ៊ីវ៉ា ដែលបានធ្វើឲ្យឪពុកនាងលោកអ៊ូ វ៉ាវ សប្បាយចិត្តឡើងវិញតាមរយៈការ ហ៊ានសាងស្នេហ៍ជាចំហជាមួយលោកលី សេងហួរ នឹងត្រៀមចូលរោងការនៅឆ្នាំក្រោយនេះហើយ ។
ក្រៅពីសុខ ពិសី តារាស្រីសាងស្នេហ៍ដោយមិនបើកចំហនៅឆ្នាំ២០២៣ នេះមានដូចជានាងតន់ ច័ន្ទសីម៉ា ,រ៉េត ស៊ូហ្សា ណា ,ថន លក្ខិណា ,កែវ និសា និងសុខ សោម៉ាវត្តី ជាដើម ៕