Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កំណាត់ផ្លូវជាតិលេខ៧៦ បាក់ស្រុត ស្ថាបនារួច រាល់

 កំណាត់ផ្លូវជាតិលេខ៧៦ បាក់ស្រុត ស្ថាបនារួច រាល់

ខេត្តមណ្ឌលគិរី ៖ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត រងការខូចខាត និងកាត់ផ្តាច់ការធ្វើចរាចរណ៍ បណ្តាលមកពីគ្រោះធម្មជាតិ កាលពីអំឡុងខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្រុកអូររាំង ខេត្តមណ្ឌលគិរី នោះ បច្ចុប្បន្នត្រូវបានស្ថាបនារួចរាល់ជាស្ថាពរហើយ និង ត្រៀមដាក់ឱ្យដំណើរការវិញ នាពេលខាងមុខ។លោក រស់ គីមធន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៣ ថា កំណាត់ផ្លូវជាតិលេខ៧៦ ដែលរងការបាក់ស្រុតនារដូវវស្សាកន្លងមកនោះ ត្រូវបានតភ្ជាប់ និងអ៊ុត កៅស៊ូរួចរាល់ហើយ។

លោក រស់ គីមធន បន្តថា ក្រុមការងារបានធ្វើការស្រោចកៅស៊ូ រោយថ្មទំហំ 19mm រួចទាំងស្រុងហើយ លើកំណាត់ផ្លូវជាតិលេខ៧៦ ដែលមានប្រវែង៤២៥ម៉ែត្រ (PK93+900 to PK94+325) ដើម្បីតភ្ជាប់ឡើងវិញ ជំនួសផ្លូវជាតិលេខ៧៦ ដែលបានរអិលស្រុតចុះ កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ កន្លងមក។

សូមរំលឹកថា កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ កំណាត់ផ្លូវជាតិលេខ៧៦ បានបាក់ស្រុតដី នៅចំណុច អូរងើយ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ខេត្តមណ្ឌលគិរី បណ្តាលឱ្យមានសភាពខូចខាតធ្ងន់ខ្លាំង ផ្តាច់ចរាចរណ៍ទាំងស្រុង ហើយការធ្វើដំណើរចេញ-ចូលនិងដឹកទំនិញនានា ត្រូវបានធ្វើដំណើរតាមផ្លូវវាង៕

RELATED ARTICLES