Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធបទឆបោក

ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធបទឆបោក

ខេត្តកំពង់ស្ពឺ ៖ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានសហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីឆបោក និងបទបង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា។ស្ត្រីដែលត្រូវបានឃាត់ខ្លួន មានឈ្មោះយូ លីណា អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំគិរីវ័ន ស្រុកភ្នំ ស្រួច។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានសហការ ជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានចុះអនុវត្តដីកា បង្គាប់ឱ្យចាប់ខ្លួន លេខ៥៧១ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់លោកខាន់ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ដោយបានឃាត់ ខ្លួនជនជាប់ចោទ ចំនួន១នាក់ ឈ្មោះយូ លីណា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំង ក្រឡឹងឃុំគិរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីបទឆបោក និងបទបង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ និង នៅថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ ២០២២។

ជនជាប់ចោទ ត្រូវបានកម្លាំងមន្ទីរជំនាញ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បី បន្តនីតិវិធី៕

RELATED ARTICLES