ខេត្តកណ្ដាល ៖ ពិធីមង្គលការមួយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះទៅបិទពិធីមង្គលការខុសច្បាប់មួយ នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។ ដោយសមត្ថកិច្ចបញ្ជាក់ហេតុផលថា កូនកំលោះជាជនបរទេស ថែមទាំងហួសទិដ្ឋការស្នាក់នៅកម្ពុជា ត្រឹមថ្ងៃរៀបការនេះទៀត។
លោកវរសេនីយ៍ត្រី រឿង ឌឿន បានបន្តថា កូនកំលោះឈ្មោះ ចាប មាន (ឈ្មោះខ្មែរ) តែឈ្មោះដើម CHINTON AWOREW អាយុ៣៦ឆ្នាំ ជនជាតិអូស្ត្រាលី។ ឯភាគីកូនក្រមុំឈ្មោះ លី មុន្នីរ័ត្ន អាយុ២៥ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ។
លោកវរសេនីយ៍ត្រី រឿង ឌឿន បានបញ្ជាក់ទៀតថា មូលហេតុដែលកម្លាំងសមត្ថកិច្ចចុះហាមឃាត់ និងបិទបញ្ឈប់ពិធីមង្គលការនេះ ដោយសារកូនកំលោះជាជនបរទេស ឈ្មោះ CHINTON AWOREW ខាងលើ ផុតទិដ្ឋការស្នាក់នៅប្រទេសកម្ពុជា ត្រឹមវេលាម៉ោង ១២៖១០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ។