Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគាស់តូបលួចទូរស័ព្ទ៦០គ្រឿង ជាប់ខ្នោះ៤

គាស់តូបលួចទូរស័ព្ទ៦០គ្រឿង ជាប់ខ្នោះ៤

ភ្នំពេញ ៖  ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចគាស់តូបជួសជុលទូរស័ព្ទ ១កន្លែង នៅក្នុងបរិវេណ ផ្សារចាស់ ប្រមូលយកបានកុំព្យូទ័រ ចំនួន២គ្រឿង និងទូរស័ព្ទ ប្រមាណជាង៦០គ្រឿង រួចនាំគ្នារត់គេចខ្លួន លុះសមត្ថកិច្ចជំនាញចុះស្រាវជ្រាវ ក៏ឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យបានចំនួន៤នាក់ នាំយក មកចាត់ការតាមច្បាប់។

ករណីគាស់តូបលួចទូរស័ព្ទខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្សារចាស់ ផ្លូវ១១០ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះអ៊ូ សុភ័ក្ត្រ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៦អឺ២ ភូមិ៤ ផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទី២-ឈ្មោះជា ងួនស៊្រុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៧៣អឺ៤ ផ្លូវលេខ១១៨ សង្កាត់ផ្សារ ចាស់ ខណ្ឌឫស្សីកែវ។ ទី៣-ឈ្មោះស៊ិន សុភារៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងទី៤-ឈ្មោះសុខ ទីណា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញអធិការដ្ឋានខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវបង្ក្រាបពាក់ ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ (គាស់តូបជួសជុលទូរស័ព្ទ លួចទូរស័ព្ទ) ប្រព្រឹត្តនៅចំណុចផ្សារចាស់ ផ្លូវ១១០ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ ខាងលើ ដកហូតវត្ថុតាង រួមមាន ទូរស័ព្ទ ចំនួន ២គ្រឿង ម៉ាក Vivo ពណ៌ស្វាយ និងម៉ាក iPhone ពណ៌ទឹកប្រាក់។ រីឯសម្ភារៈបាត់បង់ ទូរស័ព្ទ (ជួសជុល) ប្រហែល ៦០គ្រឿង និងកុំព្យូទ័រយួរដៃ (ជួសជុល) ចំនួន២គ្រឿង។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES