ភ្នំពេញ៖ហ៊ិន ច័ន្ទនីរ័ត្ន មានប្ដីហើយក្រោយក្លាយទៅជាកូនក្រមុំរបស់លោកឌី ពេជ្រ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដែលមង្គលការនេះមានការចូលរួមពីតារាល្បីៗជាភ្ញៀវខាងច័ន្ទនីរ័ត្ន ខណៈដែលភ្ញៀវខាងលោកពេជ្រ ភាគច្រើនជាមន្រ្ដីធំ និងអ្នកជំនួញ។
នៅថ្ងៃចូលរោងការកាលពីថ្ងៃទី២១ខែធ្នូ ,ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញទឹកមុខរីករាយខ្លាំងណាស់ក្នុងឈុតកូនក្រមុំយ៉ាងស្រស់ស្អាតដែលក្រាបផ្ទឹមជាមួយកូនកំលោះលោកឌី ពេជ្រ ដោយមានមិត្តភក្ដិអ្នកសិល្បៈនិងសាច់ញាត្តិទាំងសងខាងសាទរ។ដោយឡែកនៅលើបណ្ដាញសង្គមវិញមានការទម្លាយពីរូបថតអនុស្សាវរីយ៍ចាស់ៗរវាងនីរ័ត្ន និងលោកពេជ្រ ហើយតាមប្រភពថាអ្នកទាំងពីរបានស្គាល់គ្នាអស់រយៈពេល១១ឆ្នាំ(២០១២) និងបែកគ្នាអស់៨ឆ្នាំ ទើបចុងក្រោយនេះជួបគ្នាម្ដងទៀតក៍ប្រញ៉ាប់ដឹកដៃគ្នាចូលរោងការ។
មហាជនជាច្រើនបានសរសើរពីភ័ព្វព្រេងវាសនារបស់ហ៊ិន ច័ន្ទនីរ័ត្ន ថានាងមានសំណាងព្រោះរៀបការរួចក្លាយទៅជាក្មួយថ្លៃអតីតនាយករដ្ឋមន្រ្ដីសម្ដេចតេជោហ៊ុន សែន និងរស់នៅសោយសុខលើគំនរទ្រព្យ តែគូរឲ្យស្ដាយនាងអាចឈានទៅបញ្ចប់អាជីពសម្ដែងរយៈពេល១៦ឆ្នាំ ហើយនឹងផ្ដោតតែលើអាជីពពិធីការិនីនៅបាយ័នតែមួយច្រកប៉ុណ្ណោះ។តារាជិតស្និតច័ន្ទនីរ័ត្ន ដែលបានទៅចូលរួមពិធីជប់លៀងមង្គលការរបស់នាងនៅមជ្ឈមណ្ឌុលសន្និបាត និងពិព័ណកោះពេជ្រ នោះបង្ហើបថាមិនយូទេច័ន្ទនីរ័ត្ន នឹងក្លាយទៅជា”ជំទាវ”ជាមិនខាន ។
គូរបញ្ជាក់ថាហ៊ិន ច័ន្ទនីរ័ត្ន អាយុ៣២ឆ្នាំ បានភ្ជាប់ពាក្យជាមួយបុរសពោះម៉ាយលោកឌី ពេជ្រ កាលពីថ្ងៃទី២៧ខែតុលា ឆ្នាំ២០២៣ ហើយមង្គលការរបស់នាងដែលរៀបចំពិធីជប់លៀងធំនៅកោះជ្រ (អាគរG)ត្រូវបានគេ ចាត់ទុកថាជាពិធីអាពាហ៍ ពិពាហ៍ធំជាងគេសម្រាប់តារានៅឆ្នាំ២០២៣ ។ចំណែកអ្នកលេងបណ្ដាញសង្គមលើក ឡើង ថាពេលនេះច័ន្ទនីរ័ត្ន ត្រូវបិទបញ្ចប់រឿងគេថានាង”ជាតារាអភ័ព្វស្នេហ៍”ត្រឹមនេះ ហើយនឹងប្ដូរមកពាក្យថា”ជំទាវ តូច”នាពេលខាងមុខជាមិនខាន ៕