Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយុវជនពិការ សង្សារសុំបែក គេជេរសុំជំនួយ ប៉ាវ ស្រី មកលោតទឹក

យុវជនពិការ សង្សារសុំបែក គេជេរសុំជំនួយ ប៉ាវ ស្រី មកលោតទឹក

ភ្នំពេញ ៖ ក្រោយផ្ទុះការជជែកវែកញែកពេញបណ្តាញសង្គម ជុំវិញរឿងរ៉ាវយុវជនពិការម្នាក់ ដែលដង្ហោយរក ជំនួយឧបត្ថម្ភ តែបែរជាបែកធ្លាយរូបថតផឹកស៊ីកៀកកើយស្រី២-៣នាក់ រហូតធ្វើឱ្យមហាជនរិះគន់ ជេរប្រមាថ យ៉ាងចាស់ដៃ អស់ប៉ុន្មានថ្ងៃរួចមក ស្រាប់តែសាមីខ្លួនយុវជនពិការ បានសម្រេចចិត្តធ្វើដំណើរឡើង លើស្ពាន ជ្រោយចង្វា ប៉ុនប៉ងលោតសម្លាប់ខ្លួនតែម្តង។

ករណីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។យុវជនពិការដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននោះ មានឈ្មោះស្រៀង គីមស៊្រុន អាយុជាង២០ឆ្នាំ។តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋជាអ្នកដំណើរឆ្លងកាត់ស្ពានជ្រោយចង្វា បានប្រទះឃើញយុវជន ពិការម្នាក់ ឈ្មោះស្រៀង គីមស៊្រុន បានធ្វើដំណើរឡើងទៅលើស្ពានជ្រោយចង្វា ប៉ុនប៉ងលោតទឹក តែត្រូវបាន អ្នកដំណើរជួយឃាត់ទាន់ និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ឱ្យមកជួយអន្តរាគមន៍នាំ យុវជនរូបនោះ ចុះទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា។

យុវជន ស្រៀង គីមស៊្រុន បានរៀបរាប់ប្រាប់ថា មូលហេតុដែលខ្លួនមករកបញ្ចប់ជីវិតនេះ ដោយសារបាក់ ទឹកចិត្ត លែងមានអ្នកស្រលាញ់ចូលចិត្ត ណាមួយខ្លួនក៏ពិការ មានបញ្ហាក្នុងរង្វង់គ្រួសារផង ណាមួយសង្សារ ទើបសុំបែក ពិសេសប៉ុន្មានថ្ងៃចុងក្រោយនេះ មានបែកធ្លាយរូបភាពខ្លួនជាមួយនារី២នាក់ អង្គុយនៅតុផឹកស៊ី ១កន្លែង និងត្រូវបានមហាជនផ្ទុះការរិះគន់ ជេរប្រមាថ ចោទប្រកាន់ថាខ្លួនបានយកលុយជំនួយ ទៅទិញទូរ ស័ព្ទថ្មីប្រើ (iPhone 15) និងថែមទាំងយកទៅដើរស៊ីចាយប៉ាវស្រីទៀតផង ទើបធ្វើឱ្យខ្លួនតូចចិត្ត ក៏សម្រេច ចិត្តប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួនបែបនេះតែម្តង។

យ៉ាងណា ឆ្លើយតបទៅនឹងការរិះគន់និងជេរប្រមាថពីសំណាក់អ្នកលេងហ្វេសប៊ុក យុវជនពិការ ស្រៀង គីមស៊្រុន បានដកទូរស័ព្ទចាស់បែកអេក្រង់ ១គ្រឿង មកបង្ហាញ រួចបញ្ជាក់ថា ខ្លួនគ្មានទូរស័ព្ទ iPhone 15 ប្រើ ដូចអ្វីដែលគេចោទប្រកាន់នោះទេ។ ចំណែករូបដែលបែក ធ្លាយនោះ គឺជារូបចាស់ ថតកាលពីជាង១ឆ្នាំមក ហើយ ដែលខ្លួនបានថតជាមួយនិងមិត្តភក្តិរាប់អានគ្នាដូចបងប្អូន ហើយអ្វីដែលគេចោទថាខ្លួនសុំជំនួយយក មកដើរផឹកស៊ីហ៊ឺហាប៉ាវស្រីនោះ គឺមិនពិតទេ ពោលគឺមានមនុស្សចង់ធ្វើបាបខ្លួន៕

RELATED ARTICLES