Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរប្រើវិធានការក្តៅ រុះរើតូបលក់ដូរជាប់ របងពេទ្យកុមារជាតិ

អាជ្ញាធរប្រើវិធានការក្តៅ រុះរើតូបលក់ដូរជាប់ របងពេទ្យកុមារជាតិ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានប្រើវិធានការរដ្ឋបាលចុះរុះរើតូបលក់ដូរ ព្រមទាំងដកហូតរាល់សម្ភារទាំងឡាយ ដែលមានការដាក់លក់ដូរនៅលើចិញ្ចើមសងខាងផ្លូវជាប់របងមន្ទីរពេទ្យ កុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ការប្រើវិធានការក្តៅនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរ បានជូនដំណឹងជាលើកចុងក្រោយ ដោយទុករយៈពេល ១សប្តាហ៍ ហើយត្រូវបានបញ្ចប់ឱសានវាទ។ការអនុវត្តវិធានការរដ្ឋបាលខាងលើនេះ ដឹកនាំដោយ លោកស៊ឹម សុផង់ និងលោកឈាង វុទ្ធី អភិបាលរងខណ្ឌទួលគោក។

លោកស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក ទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថាការចុះ អនុវត្តវិធានការដ្ឋបាលនេះ បន្ទាប់ពីអាជ្ញាធរជូនដំណឹងជាលើកចុងក្រោយ ដោយទុកពេល ១សប្តាហ៍ហើយត្រូវ បានផុតឱសានវាទ។ បន្ទាប់ពីជូនដំណឹង បងប្អូនអាជីវករប្រមាណតែ ៣០ទៅ៤០ភាគរយ បានស្ម័គ្រចិត្តរុះ រើដោយខ្លួនឯង។

លោកស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក ក្នុងនាមរដ្ឋបាលខណ្ឌទួលគោក ក៏បានអំពាវនាវដល់បងប្អូន អាជីវករទាំងអស់ បញ្ឈប់ការយកចិញ្ចើមផ្លូវប្រកបអាជីវកម្មលក់ដូរ ប៉ះពាល់ដល់សណ្តាប់ធ្នាប់និងបង្ក គ្រោះថ្នាក់ចរាចរណ៍។ បញ្ហាសណ្តាប់ធ្នាប់ អាជ្ញាធរនឹងចុះរៀបចំជា ប្រចាំ ធ្វើយ៉ាងណាដើម្បីលើកកម្ពស់ សោភណភាពរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១១ ខែធ្នូឆ្នាំ ២០២៣ កន្លងមក អាជ្ញាធរខណ្ឌទួលគោក បានចុះបិទសេចក្តីជូនដំ ណឹងរបស់រដ្ឋបាលខណ្ឌទួលគោក ជាលើកចុងក្រោយ នៅជុំវិញមន្ទីរពេទ្យ កុមារជាតិ។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មលក់ដូរគ្រប់ ប្រភេទនៅលើចិញ្ចើមផ្លូវអមសងខាងផ្លូវ បរិវេណជុំវិញមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួល គោកទាំងអស់ថា ដើម្បីចូលរួមសហការរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើក កម្ពស់សោភណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក ស្នើសុំឱ្យលោក លោកស្រីម្ចាស់អាជីវកម្មទាំង អស់ បញ្ឈប់ជាបន្ទាន់ ការប្រកបអាជីវកម្មលក់ដូរគ្រប់ប្រភេទ រំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយាបរំ លោភលើចិញ្ចើមផ្លូវសាធារណៈ ដោយត្រូវធ្វើការរុះរើចេញ៕

RELATED ARTICLES