Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងដើរយប់មិនចូលផ្ទះ ប៉ូលិសចាប់ ២៤៦នាក់

ក្មេងទំនើងដើរយប់មិនចូលផ្ទះ ប៉ូលិសចាប់ ២៤៦នាក់

ភ្នំពេញ ៖ កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌចម្ការមន បានធ្វើការឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ជិត៣០០នាក់ ធ្វើការអប់រំណែនាំ បន្ទាប់ពីពួក គេបានប្រមូលផ្តុំគ្នាពេញកោះពេជ្រ ទាំងយប់អធ្រាត្រ មិនត្រឡប់ទៅផ្ទះ ខណៈដែលបទល្មើសហិង្សា វ៉ៃកាប់ចាក់គ្នានៅលើដងផ្លូវ កំពុងកើតមានឡើងស្ទើររាល់យប់។

ប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ បានធ្វើឡើងកាលពីវេលាម៉ោងជាង ១២រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។តាមប្រភពកម្លាំងសមត្ថកិច្ច បានឱ្យដឹងថា ក្មេងទំនើងប្រុសស្រីទាំងអស់ មានចំនួន២៤៦នាក់ ដែលត្រូវ បានឃាត់ខ្លួន និងធ្វើការណែនាំ រួចអនុញ្ញាតឱ្យទៅគេហដ្ឋានវិញ។ ចំណែកម៉ូតូមួយ ចំនួនដែលមានការកែច្នៃ គ្មានមានឯកសារ និងអត់ស្លាកលេខ ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌចម្ការមន ធ្វើការបញ្ជូន ទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីឱ្យម្ចាស់ម៉ូតូ ទៅផ្តល់ ឯកសារនិងធ្វើការដោះស្រាយ បើសិនជាមាន ឯកសារត្រឹមត្រូវ សមត្ថកិច្ចនឹងប្រគល់ម៉ូតូឱ្យវិញ។

កម្លាំងសមត្ថកិច្ច បានបញ្ជាក់ថា នឹងប្តេជ្ញាចិត្តក្នុងការបង្ក្រាបក្មេងទំនើងដែលតែងបង្កភាពអនាធិប តេយ្យ នៅលើដងផ្លូវ ពិសេសតែងធ្វើសកម្មភាពប្រើអំពើហិង្សា វ៉ៃកាប់ចាក់គ្នានៅលើដងផ្លូវ នាពេល យប់អធ្រាត្រ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

RELATED ARTICLES