Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបជល់មាន់ ចាប់បានតែដានជើងមនុស្ស

បង្ក្រាបជល់មាន់ ចាប់បានតែដានជើងមនុស្ស

ខេត្តកំពង់ធំ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ស្នា បានចុះបង្ក្រាបទីតាំងកន្លែងជល់មាន់ លួចលាក់មួយកន្លែង ស្ថិតនៅក្នុងចម្ការស្វាយចន្ទី ក្នុងភូមិសាស្ត្រភូមិបាក់ស្នាលើ ឃុំបាក់ស្នា ស្រុកបារាយណ៍ តែជាលទ្ធផល ក្រុមអ្នក ញៀនល្បែងបាននាំគ្នារត់គេចបាត់អស់ នៅសល់ត្រឹមតែដានជើង។

លោកអនុសេនីយ៍ ឯក សឺន ចក់ នាយប៉ុស្តិ៍ស្តីទី ប៉ុស្តិ៍នគរបាលឃុំបាក់ស្នា បានប្រាប់អ្នកសារព័ត៌មានថា ប្រតិ បត្តិការចុះបង្ក្រាបសង្វៀនបញ្ជល់មាន់នេះ ធ្វើឡើងតាមការចង្អុលបង្ហាញពីលោកអ៊ួង សារឿន អភិបាលស្រុក បារាយណ៍ និងមានបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សួង ថេន អធិការនគរបាលស្រុក ឱ្យលោកដឹក នាំកំម្លាំង ប៉ុស្តិ៍ ចុះទៅពិនិត្យនិងបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ខាងលើ ដែលក្រុមអ្នកញៀនល្បែង នាំគ្នាបើកលួច លាក់លេង ធ្វើឱ្យប៉ះពាល់សុវត្ថភាពភូមិ-ឃុំ ទាំង ៧ចំណុច ដែលរាជរដ្ឋាភិបាល បានដាក់ចុះ។លោកនាយប៉ុស្តិ៍ស្តីទី បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការខាងលើ ត្រូវបានក្រុមអ្នកញៀនល្បែង ដឹងខ្លួនមុន នាំគ្នារត់គេចបាត់អស់ ទើបកំម្លាំងចុះទៅដល់សង្វៀនបញ្ជល់មាន់ខាងលើ មិនឃើញមានមនុស្ស សល់តេ សម្ភារៈជាវត្ថុតាងមួយចំនួន និងត្រូវបានលោកបញ្ជាឱ្យកម្លាំងធ្វើការរុះរើ និងប្រមូលយកមករក្សាទុកនៅប៉ុស្តិ៍ន គរបាលបាក់ស្នា។

សូមបញ្ជាក់ដែរថា ល្បែងស៊ីសងមួយប្រភេទទៀត គឺល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ ក៏កំពុងរីករាលដាល ដូចផ្សិតដែរ នៅស្ទើរទូទាំងខេត្តកំពង់ធំ  ជាពិសេសក្នុងស្រុកបារាយណ៍ មានជាច្រើនកន្លែង ដោយពុំមានការ បង្ក្រាបពីសំណាក់សមត្ថកិច្ចឡើយ។

ប្រជាពលរដ្ឋ បានដាក់ការសង្ស័យថា ប្រហែលមានការគប់គិតគ្នាជាប្រព័ន្ធហើយមើលទៅ ទើបអ្នកលេងល្បែង មាន់ជល់តាមប្រព័ន្ធអនឡាញនេះ នៅតែអាចលេងយ៉ាងបើកចំហ និងសេរី ដោយគ្មានរំខានពីសំណាក់អាជ្ញា ធរឡើយ៕

RELATED ARTICLES