Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់កាបូបស្រី ជាប់ខ្នោះ៥នាក់

ឆក់កាបូបស្រី ជាប់ខ្នោះ៥នាក់

ខេត្តស្វាយរៀង ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់ បានសម្រេច រួចនាំគ្នារត់ គេចខ្លួនបាត់អស់ លុះស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹង ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវ រហូតឈានដល់ការ ឃាត់ខ្លួនជនសង្ស័យបាន ចំនួន៥នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់កាបូបនេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិ លេខ១ ស្ថិតក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ លុះមកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បានចំនួន៥នាក់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលបណ្តឹងពីជនរងគ្រោះស្ត្រីជនជាតិវៀតណាម ម្នាក់ ដែលបានមកដាក់ពាក្យបណ្តឹងករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ដែលបានកើតហេតុតាម បណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលបាវិត បានធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណជនសង្ស័យ ឈានទៅឃាត់ខ្លួនបានចំនួន៥នាក់ (ប្រុស) ព្រមទាំងបានដកហូតម៉ូតូរបស់ជនសង្ស័យ ចំនួន ៥គ្រឿង ទូរស័ព្ទដៃ ១គ្រឿង កាបូប និងសម្ភារមួយ ចំនួនទៀត។

ជនសង្ស័យទាំង ៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បី ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES