Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម តៃកុងចុះ ឡានដឹកស៊ីម៉ងត៍ រអិលបុករះ

 តៃកុងចុះ ឡានដឹកស៊ីម៉ងត៍ រអិលបុករះ

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តពោងដឹកស៊ីម៉ងត៍ មកទម្លាក់ក្នុងរោងចក្រលាយបេតុងមួយកន្លែង លុះរួចរាល់ក៏បើកទៅឈប់ចត នៅមាត់ច្រកទ្វារចេញចូល រួចចុះពីលើរថយន្ត ដោយមិនបានពន្លត់ម៉ាស៊ីន និងភ្លេចដាក់ដាក់ហ្វ្រាំងដៃ ធ្វើឱ្យរថយន្តរអិលចុះចំណោត ឆ្លងផ្លូវទៅបុករះម៉ូតូ រថយន្ត និងរបងរោងចក្រកាត់ ដេរ ខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំណុចរោងចក្រកាត់ដេរ ១កន្លែង តាមផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។តាមសម្តីបុរសជាតៃកុងរថយន្តបង្កហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តពោងដឹក ស៊ីម៉ងត៍ ១គ្រឿង ចូលទៅទម្លាក់ស៊ីម៉ងត៍ក្នុងរោងចក្រលាយបេតុង រួចហើយក៏បានបើកចេញមកវិញ និងបាន ឈប់នៅខាងមុខក្បែរច្រកចេញចូល ដោយចុះពីលើរថយន្ត ភ្លេចពន្លត់ម៉ាស៊ីន និងភ្លេចដាក់ហ្វ្រាំងដៃ ទើបធ្វើឱ្យ រថយន្តរអិលទៅមុខ ចុះចំណោត ឆ្លងផ្លូវទៅបុករះម៉ូតូ ១គ្រឿង រថយន្ត ២គ្រឿង រួចបន្តទៅបុកផ្ទប់របងរោងចក្រ កាត់ដេរបន្ថែមទៀតទើបអស់ល្បឿនទៅមុខលែងរួច។

យ៉ាងណា នៅក្នុងហេតុការណ៍ខាងលើ មិនបង្កឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែធ្វើឱ្យអ្នកលក់ ម្ហូបអាហារនៅមុខរោងចក្រ និងអ្នកដំណើរមាន ភ័យព្រលឹងចុងសក់គ្រប់គ្នា។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងទុកពេលឱ្យភាគីទាំងអស់ ធ្វើការ សម្រប សម្រួលគ្នា ដោយភាគីរថយន្តដឹកស៊ីម៉ងត៍ ព្រមចេញថ្លៃខូចខាតនិងជួសជុលទាំងអស់ ឱ្យទៅភាគីរងគ្រោះ ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES