Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមច្នៃកង់ម៉ូតូ ២ម៉ែត្រ ប៉ូលិសចាប់

ច្នៃកង់ម៉ូតូ ២ម៉ែត្រ ប៉ូលិសចាប់

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់  ជាម្ចាស់ហាងលក់គ្រឿងបន្លាស់ម៉ូតូ ១កន្លែង បានធ្វើការកែច្នៃម៉ូតូរបស់ខ្លួនយ៉ាង ចម្លែក ដោយផ្សារដែកតកង់ខាងក្រោយ ឃ្លាតពីតួម៉ូតូ ប្រមាណជាង២ម៉ែត្រ រួចជិះលើដងផ្លូវសាធារណៈ និង ថែមទាំងថតបង្ហោះបង្អួតពេញបណ្តាញសង្គម ទីបំផុតត្រូវសមត្ថកិច្ចចុះឃាត់អប់រំ ណែនាំឱ្យដោះចេញវិញ។បុរសដែលកែច្នៃម៉ូតូនេះ មានឈ្មោះឡាយ យូ ភេទប្រុស អាយុ៣១ឆ្នាំ ជាម្ចាស់អាជីវកម្មលក់គ្រឿងបន្លាស់ម៉ូតូ ១កន្លែង ស្ថិតនៅភូមិចម្ការដូង សង្កាត់ច្បារមន ក្រុងច្បារមន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងកាលពីថ្ងៃទី២៩ ខែធ្នួ ឆ្នាំ២០២៣ ថា ដោយបានមើលឃើញព័ត៌មានតាមបណ្តា ញសង្គម tik tok នូវទង្វើមិនគម្បីជាគំរូមិនល្អក្នុងសង្គមការអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ កម្លាំងនគរបាល ចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានក្រុងច្បារមន បានចុះដល់ទីតាំងកែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេស មួយកន្លែង ស្ថិតនៅភូមិចម្ការដូង សង្កាត់ច្បារមន ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ ម្ចាស់ទីតាំងអាជីវកម្មលក់គ្រឿងបន្លាស់ម៉ូតូ ឈ្មោះឡាយ យូ ភេទប្រុស អាយុ៣១ឆ្នាំ ដែលបានកែច្នៃម៉ូតូ ដោយផ្សាដែកតមកផ្នែកកង់ខាងក្រោយ និងប្រើប្រាស់លើផ្លូវសាធារណៈ ថតរូបបង្ហោះតាម បណ្តាញសង្គម tik tok អួតអំពីម៉ូតូដែលខ្លួនបានកែច្នៃល្មើសនឹងច្បាប់ ប្រាប់សាធារណជន។

ឈ្មោះឡាយ យូ បានទទួលស្គាល់កំហុស និងបានសន្យាចំពោះមុខសមត្តកិច្ចថា ចាប់ពីថ្ងៃនេះតទៅបញ្ឈប់ សកម្មភាពកែច្នៃម៉ូតូដែលប៉ះពាល់ដល់ផ្លូវច្បាប់ និងជាគំរូមិនល្អដល់សង្គមជាតិ សន្យាចូលរួមគោរពច្បាប់ក្នុង នាមជាពលរដ្ឋគំរូ ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ សាធារណជន ក្នុងបណ្តាញសង្គម tik tok facebook មេត្តាយោគយល់អនុគ្រោះ និងលើកលែងកំហុសអចេតនាដែលបានខ្លួនបានប្រព្រឹត្តមិនល្អ៕

RELATED ARTICLES