Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះហាងជប៉ុន ផ្អើលបុគ្គលិករត់ជាន់ជើងគ្នា

ភ្លើងឆេះហាងជប៉ុន ផ្អើលបុគ្គលិករត់ជាន់ជើងគ្នា

ភ្នំពេញ ៖ ភោជនីយដ្ឋានជប៉ុន ១កន្លែង ត្រូវបានអគ្គិភ័យបានឆាបឆេះបន្ទប់ចុងភៅ ជាន់ទី១ បង្កជាផ្សែងហុយ ទ្រលោម ផ្អើលដល់បុគ្គិលក្នុងហាង នាំគ្នារត់ចេញក្រៅទាំងព្រលឹងចុងសក់ និងត្រូវបានប្រជាពលរដ្ឋរាយ ការណ៍ប្រាប់មន្ត្រីជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះ អន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤៨នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចហាងជប៉ុន យីហោ SUSHI NIWA តាមផ្លូវ៣១០ កែងផ្លូវ៦៣ ស្ថិតក្នុងភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហុយចេញពីហាង ជប៉ុន ខាងលើ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកក្នុងហាង នាំគ្នារត់ចេញមកខាងក្រៅ ទើបអ្នកភូមិរស់នៅក្នុង តំបន់នោះ នាំគ្នារាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន និងសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ ដើម្បីធ្វើការអន្ត រាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ចំណែកប្រភពអ្នកមើលការខុសត្រូវហាងខាងលើ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ គាត់បាន ឮសំឡេង ផ្ទុះ ដោយសង្ស័យជាករណីទុស្សេខ្សែភ្លើងនៅជាន់ទី១ រួចក៏កើតមានអណ្តាតភ្លើងនិងផ្សែងហុយទ្រលោមតែម្តង ជាហេតុធ្វើឱ្យផ្អើលដល់បុគ្គលិកនៅក្នុងហាង នាំគ្នារត់ចេញមកខាងក្រៅ រួចទាក់ទងទៅកាន់មន្ត្រីជំនាញ ដើម្បី សុំការសង្គ្រោះភ្លាមៗ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ការិយាល័យនគរបាលបង្ការ-ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ឆ្ពោះទៅកាន់គោលដៅដែលកំ ពុងឆាបឆេះនោះ ធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ រហូតដល់ភ្លើងបានរលត់ទៅវិញអស់ទាំងស្រុង ដោយ មិនបណ្តាលឱ្យមានការឆេះរាលដាលទៅកាន់ទីតាំងក្បែរនោះ ឬបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើ កម្លាំងជំនាញបានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យ សរុបចំនួន ១១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន ស្មើនឹង២៤ម៉ែត្រគូប ទើបអាចគ្រប់គ្រង ស្ថានការណ៍បានទាំងស្រុង៕

RELATED ARTICLES