Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានបុកបារ៉ាស់ ធ្លាក់រណ្តៅការដ្ឋាន

បើកឡានបុកបារ៉ាស់ ធ្លាក់រណ្តៅការដ្ឋាន

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ បើករថយន្តស៊េរីទំនើប ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅ បុកទម្លុះបារ៉ាស់ការដ្ឋាន ១កន្លែង  បណ្តាលឱ្យរថយន្តដាំក្បាលធ្លាក់ចូលទៅក្នុងរណ្តៅការដ្ឋាន ដែលទើប នឹងសាងសង់ថ្មី ក្នុងបរិវេណកោះនរា តែសំណាងល្អ មិនបង្កឱ្យមាន គ្រោះថ្នាក់អ្វីធ្ងន់ដល់អ្នកបើកបរ រថយន្តនោះទេ។

ហេតុការណ៍គ្រោះថ្នាក់នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ១២និង៥០នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣ ចំណុចក្នុងបរិវេណកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីសន្តិសុខប្រចាំការនៅគោលដៅទីតាំងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញបុរសជាជនបរទេសម្នាក់ បានបើករថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក RANG ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា TEVY.005 ធ្វើដំណើរចេញ ពីផ្លូវជាតិលេខ១ រួចឆ្លងកាត់តាមបណ្តោយផ្លូវទៅស្ពានកោះ នរា ក្នុងទិសដៅពីត្បូង មកជើង ក្នុងល្បឿនយ៉ាងលឿន។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ សង្ស័យច្រឡំផ្លូវ ក៏ជ្រុលទៅបុកទម្លុះបារ៉ាស់ ធ្វើឱ្យរថយន្តធ្លាក់ដាំក្បាលចូលក្នុងរណ្តៅដីការដ្ឋាន ដែលទើប នឹងសាងសង់ សំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ។

បន្ទាប់ពីកើតហេតុ សន្តិសុខប្រចាំការក្នុងបរិវេណគោលដៅតំបន់កោះនរា ពិនិត្យទៅមិនឃើញប៉ះពាល់ ទៅលើ អ្នកដទៃ និងទ្រព្យសម្បត្តិក្នុងការដ្ឋាន ក៏ឱ្យបុរសជនបរទេស ហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES