Sunday, March 16, 2025
Homeព័ត៌មានជាតិស្នេហា​បោក​យក​ប្រាណ បាន​ទាំង​ទ្រព្យ ប៉ង​គេច​ខ្លួន ខាងស្រី​ចាប់​ជាប់

ស្នេហា​បោក​យក​ប្រាណ បាន​ទាំង​ទ្រព្យ ប៉ង​គេច​ខ្លួន ខាងស្រី​ចាប់​ជាប់

ភ្នំពេញ ៖ នារីម្នាក់រត់ទៅសុំការអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ចាញ់ល្បិច​ប្រុស​ព្រាន បង់ទាំងខ្លួន អស់ទាំងទ្រព្យ ខាងប្រុសចង់ដោះដៃ ដឹងខ្លួនទាន់ ចាប់ឃាត់នាំចូល​ប៉ុស្តិ៍​ប៉ូលីស ដើម្បីសាច់ញាតិមកនិយាយដោះស្រាយគ្នាឲ្យដឹងស ខ្មៅ បែកធ្លាយបុរសខាងលើ មានប្រពន្ធ កូនខ្ចី កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ បង្កឲ្យ​ភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៨ ខែមករា ក្រោយពីប្រពន្ធឱបកូនមកបុ៉ស្តិ៍បូ៉លីស  ។

ភាគីខាងស្រីមានឈ្មោះ ឌ ស.ដ.វ.ណ អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅសង្កាត់​ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតឃុំកក់  ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែក ភាគីខាងប្រុសមានឈ្មោះ អុឹម សុខជា អាយុ២៦ឆ្នាំ ជាមនុស្សពិការ​ដៃ​ឆ្វេង ស្វិតពីកំណើត  មុខ​របរ វិស្វករសំណង់សុីវិល ស្នាក់នៅភូមិទួលពង្រ មានស្រុកកំណើត ភូមិ​អន្លង់ឫស្សី ឃុំទ្រា ស្រុក​ល្វាឯម ខេត្តកណ្តាល មានប្រពន្ធឈ្មោះ សំ អាង អាយុ៣០ឆ្នាំ មានកូន​ស្រី​ម្នាក់ទើប បាន១ ខែ​កន្លះ  រស់នៅភូមិតាមុឺន ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ដោយ​ឡែក ម៉ូតូដែល បុរស កំពូលល្បិច ឆបោកយកទៅបាត់នោះ ម៉ាក ស្កុបពី ពណ៌ស ស៊េរី​២០១៤ ពណ៌ស ពាក់​ស្លាក​លេខ កំពង់ធំ 1D-6955 ។

បើតាមសាច់ញាតិនារីរងគ្រោះ ជាកូនកំព្រា ឪពុកម្តាយ ស្លាប់ចោលអស់ហើយ បន្សល់ទុកកូន​ចំនួន ៨នាក់ ប្រុស៣នាក់ ស្រី៥នាក់ នារីរងគ្រោះជាកូនទី៨ ពៅគេ ក្នុងគ្រួសារ កំព្រាគ្មានមេបា ក្រោយ​ពីឪពុកម្តាយ ចាស់ៗស្លាប់ចោលអស់ ។

ព័ត៌មានលម្អិត សូមអានកាសែតនគរធំ

RELATED ARTICLES