ជនសង្ស័យម្នាក់ ត្រូវនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនបន្ទាប់ពីចូលទៅមើលទូរទស្សន៍ ហើយដេកក្បែរស្រីអាយុ៨ឆ្នាំ មានអារម្មណ៍ចង់រួមរ័ក បានចាប់នាងរំលោភរហូតបានសម្រេចត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី២ ភូមិទ្រា៤ សង្កាត់ស្ទឹងមាន ជ័យខណ្ឌមានជ័យ ។
ជនសង្ស័យមានឈ្មោះតាក់ ពន្លឺ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាកម្មកររោងចក្រស្បែកជើង ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ល ម អាយុ៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកើត ហេតុខាង លើ មានស្រុកកំណើតនៅស្រុកមេម៉ត់ ខេត្តកំពង់ចាម ។
បើតាមសម្ដីរបស់ជនសង្ស័យបានអោយដឹងថា នៅវេលាម៉ោង០៩និង៣០នាទីព្រឹក រួបគេបានសុំមេការទៅហូបបាយនៅបន្ទប់ស្នាក់នៅរបស់កម្មករនៅក្នុងរោងចក្រមានពីរជាន់ រូបគេស្នាក់នៅជាន់ក្រោម ។ ខណៈពេលហូបបាយរួចហើយក៏បានឡើងទៅបន្ទប់ជួលជាន់លើបានឃើញក្មេងស្រីរងគ្រោះកំពុងដេកលក់នៅក្នុងបន្ទប់ស្នាក់នៅរបស់កម្មករតែម្នាក់ឯងដោយមិនបានបិទទ្វារបន្ទប់ទេ ពេលនោះរូបគេចូលទៅដេកក្បែរហើយបើកទូរទស្សន៍មើលរឿងភាគថៃ ស្រាប់តែមានអារម្មណ៍រួមរក្សរូបគេក៏បានយកដៃទៅស្ទាបប្រដាប់ភេទក្មេងស្រីរងគ្រោះបន្ទាប់មកឡើងពោបពីលើក្មេងស្រីរងគ្រោះហើយយកប្រដាប់ភេទរបស់ខ្លួនញុលពីលើប្រដាប់ភេទក្មេងស្រីរងគ្រោះរហូតនាងដឹងខ្លួនក៏ធាក់រូបគេមួយជើងហើយរត់ចុះទៅប្រាប់ឪពុកម្តាយរបស់គេដែលកំពុងធ្វើការនៅក្នុងរោងចក្រ ត្រូវម្តាយរបស់គេមើលឃើញខោកូនស្រីមានប្រឡាក់ទឹកកាមក៏បាននាំកូនស្រីទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានដឹកនាំកំលាំងទៅឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ពេលដែលជនសង្ស័យ ចេញពីរធ្វើការឃាត់ទៅសួរនាំនៅប៉ុស្តិ៍ស្ទឹងមានជ័យ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍មានជ័យ បញ្ជូនទៅអធិការខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕