Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនស្រីបាត់ពីផ្ទះ ទូរស័ព្ទប្រាប់ម៉ែ នៅស្ពាន ជ្រោយចង្វា

 កូនស្រីបាត់ពីផ្ទះ ទូរស័ព្ទប្រាប់ម៉ែ នៅស្ពាន ជ្រោយចង្វា

ភ្នំពេញ ៖  យុវតីម្នាក់ បានជិះម៉ូតូ ១គ្រឿង ចេញពីផ្ទះ ដោយប្រាប់ម្តាយថា ចេញទៅធ្វើការ រួចបាត់មិន ឃើញ ត្រឡប់មកផ្ទះវិញ លុះស្អែកឡើង បានទូរស័ព្ទមកប្រាប់ម្តាយថា “នៅស្ពានជ្រោយចង្វា” រួចក៏បិទទូរស័ព្ទទាក់ ទងលែងចូល ជាហេតុធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ តាមស្វែងរកសព្វកន្លែង នៅតែមិន ទាន់មានតម្រុយនៅ ឡើយ។

យុវតីដែលបាត់ខ្លួនពីផ្ទះ មានឈ្មោះណុច ម៉ាលីស អាយុ១៧ឆ្នាំ រស់នៅភូមិហនុមាន ឃុំក្រាំងធ្នុង់ ស្រុកបាទី ខេត្តតាកែវ។ យុវតីរូបនេះ បានបាត់ចេញពីផ្ទះ តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ នៅមិនទាន់ឃើញត្រឡប់មកវិញនៅឡើយ។

តាមប្រភពស្ត្រីជាម្តាយរបស់យុវតីដែលបាត់ខ្លួន បានឱ្យដឹងថា កូនស្រីរបស់គាត់ ឈ្មោះណុច ម៉ាលីស អាយុ១៧ឆ្នាំ បាត់ចេញពីផ្ទះ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដោយប្រាប់រូបគាត់ជាម្តាយថា ចេញទៅធ្វើការ រួចជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី (Scoopy) ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្តាល 1AJ-4106 ចេញទៅបាត់ទៅ មិនឃើញត្រឡប់មកផ្ទះវិញសោះ។

ស្ត្រីជាម្តាយ បន្តថា ក្រោយមក កូនស្រីបានទាក់ទងមកប្រាប់គាត់ថា នាងនៅស្ពានជ្រោយចង្វា ភ្នំពេញ រួចក៏ បិទទូរស័ព្ទ ទាក់ទងលែងបានតែម្តង ជាហេតុធ្វើឱ្យរូបគាត់ជាម្តាយ និងក្រុមគ្រួសារ មានការព្រួយបារម្ភ ពីសុខ ទុក្ខនិងសុវត្ថិភាពកូនស្រីយ៉ាងខ្លាំង។

ស្ត្រីជាម្តាយ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ គាត់និងក្រុមគ្រួសារ នៅមិនទាន់រកឃើញកូន ស្រីនៅ ឡើយ  ជាហេតុធ្វើឱ្យពួកគាត់កំពុងមានការបារម្ភយ៉ាងខ្លាំង ហើយប្រសិនបើកូនស្រីបានឃើញ ឬឮដំណឹង នេះហើយ សូមវិលត្រឡប់មកផ្ទះវិញជាប្រញាប់។ ជាមួយនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញយុវតី ដែលមានភិនភាគដូចក្នុងរូបថត សូមជួយទំនាក់ទំនងមកក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ ០៨៧ ២៦ ៧០ ៤៤ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES