Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទៀតហើយ! ខឹម វាសនា ថាឆាប់ៗនេះ គ្រោះមហន្តរាយទឹកលិចលោក នឹងមកដល់

ទៀតហើយ! ខឹម វាសនា ថាឆាប់ៗនេះ គ្រោះមហន្តរាយទឹកលិចលោក នឹងមកដល់

ខេត្តសៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលតាំងខ្លួនជាព្រហ្មរក្សា លោក បានអះអាងជាថ្មីទៀតហើយថា គ្រោះមហន្តរាយទឹកលិចលោក នឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ។ ដូច្នេះលោកបានប្រាប់សាវ័ករបស់ខ្លួន នៅចម្ការ នាជើងភ្នំគូលែន ថាត្រូវតែស្តាប់ការពន្យល់ដំណើរធម៌ ឲ្យបាន អារម្មណ៍យល់ធម៌ ទើបដោះអញ្ញត្តិអវិជ្ជារួច និងឲ្យបានសម្មាទិដ្ឋិ នោះនៅពេលមហន្តរាយទឹកលិចលោកមក ដល់ នឹងពុំរងគ្រោះឡើយ។

លោកខឹម វាសនា បានសរសេរក្នុងគណនី និងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ថា «អ្នកណាគេថាអីថាចុះក្មួយ ព្រោះគេមិនដឹង គឺគិតមិនយល់ ដូច្នេះគេចេះតែថា ចេញហើយ អ៊ីចឹងទុកឲ្យគេថាអីថាទៅ តែក្មួយជាកូនពូ ពូជយើងជាពូជកាល់ស្យូ ជាពូជដឹងដោយអារម្មណ៍ គិតហេតុផលយល់ គឺដឹងបរមត្ថសច្ចៈ ក្មួយត្រូវបម្រុងខ្លួន សម្រាប់គ្រោះមហន្តរាយលោក ដោយសារទឹក ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះណាក្មួយ។  ដើម្បីបានខ្សែវិញ្ញាណអត់អញ សម្រាប់យកទៅប្រើ គ្រប់អង្គទាំងអស់ នៃអដ្ឋង្គិកមគ្គ ក្មួយត្រូវតែស្តាប់ការពន្យល់ដំណើរធម៌ ឲ្យបានអារម្មណ៍យល់ណាក្មួយ យល់ ធម៌ ទើបដោះអញ្ញត្តិអវិជ្ជាបាន អញហ្នឹងជាស្អី? ពិភពលោកនេះ កើតពីណា? ការបានឃើញ តើស្អីជាអ្នកបាន ឃើញហ្នុង គឺជាប់អញ្ញត្តិរហូត ដោះក្នុងអារម្មណ៍យល់នូវអញ្ញត្តិអវិជ្ជាមិនបានសោះ ស្តាប់ធម៌ដោះរួចអញ្ញត្តិនេះ ធ្វើឲ្យរាល់ការគិត គឺលំហូរហេតុផលវូ មិនស្ទះលំហូរហេតុផល ដោយសារអារម្មណ៍ជាប់អញ្ញត្តិដោះមិនចេញ នាំឲ្យមានផ្លូវអារម្មណ៍ខុសមគ្គនេះណាក្មួយ។ ក្មួយនៅទីណានៃផែនដី មិនជាបញ្ហាទេ ឲ្យតែក្មួយយល់ដំណើរ ធម៌ ដោះអញ្ញតិអវិជ្ជានេះរួច ឲ្យបានសម្មាទិដ្ឋិ នោះមហន្តរាយលោក ដោយសារទឹកមកដល់ គឺក្មួយនឹងពុំរង គ្រោះក្នុងមហន្តរាយលោក នាពេលនោះឡើយណាក្មួយ»។

លោកខឹម វាសនា បានសរសរបន្ថែមថា «ជីវិតមានក្នុងលោកនេះ ដោយកម្ម ដើម្បីប្រើទ្វារមនោគិតហេតុផល តក្កៈ ដោះចំណោទកងទុក្ខបដិច្ចសមុប្បាទអញ្ញត្តិអវិជ្ជា តើអវិជ្ជា ជាអ្វី? អវិជ្ជា ជាអញ្ញត្តិដែលត្រូវគិតរក តើអវិជ្ជា ជាអ្វី សត្វអនត្តា? អ្នករកមិនឃើញអញ្ញត្តិអវិជ្ជា គឺកំពុងស្ថិតក្នុងអវិជ្ជាហ្នុងហើយ គឺស្ថិតនៅក្នុងភាពងងឹតភាព វង្វេង ភាពភាន់ច្រឡំ ភាពអវិជ្ជមានទាំងអស់ ស្អីក៏អវិជ្ជមានទាំងអស់ ភាពងងឹតក៏ជាភាពអវិជ្ជមាន ភាពភាន់ ច្រឡំ ក៏ជាភាពអវិជ្ជមាន ភាពវង្វេងវង្វាន់ ក៏ជាភាពអវិជ្ជមានគិតក៏វង្វេង និយាយតែពាក្យខុសទាំងអស់ មិច្ឆាវាចា តែទាំងអស់ និយាយត្រូវក៏ខុស និយាយខុសក៏ខុស ធ្វើត្រូវក៏ខុស ធ្វើខុសក៏ខុសព្រោះ នៅក្នុងអវិជ្ជាដែលជា អញ្ញត្តិវិញ្ញាណដឹងជាអារម្មណ៍ ត្រូវគិតហេតុផលតក្កៈរកអញ្ញត្តិអវិជ្ជានេះហើយ ចុះបើរកមិនទាន់ឃើញ គឺមិន ទាន់ចេញមកខាងក្រៅភាពអវិជ្ជាផង តើទៅមានអារម្មណ៍ស្អីដែលត្រូវនោះ? ថាស្អីក៏ដោយ គឺស្ថិតនៅក្នុងអវិជ្ជា តែទាំងអស់ ឬអវិជ្ជមានតែទាំងអស់ហ្នឹង»។

លោកខឹម វាសនា សរសេរបន្តថា «អ៊ីចឹងលំហូរអារម្មណ៍ខុសមគ្គ គឺខុស គឺអវិជ្ជា ត្រូវក៏ខុស ខុសក៏ខុស ព្រោះមិនទាន់រកឃើញអញ្ញត្តិអវិជ្ជាជាស្អីនៅឡើយនេះឯង។ ពួកនៅក្នុងអវិជ្ជា វានិយាយថា អវិជ្ជា គឺភាព វង្វេងវង្វាន់ ភាពល្ងិតភាពល្ងង់ ប្រកាន់ខន្ធប្រាំ ថាជាខ្លួន ពួកលោកសង្ឃ ពួកគ្រូអភិធម្ម ពួកកូនសិស្សអភិធម្ម ហ្គោឥន្ទកា អ្នកទៅវិបស្សនាសាលាហ្គោឥន្ទកា ព្រះសាស្ដាលោកតាជាន់អាចម៍អានាគវ័ន និងកូនសិស្សរបស់វា គឺវានិយាយបែបហ្នឹង យើងអ្នកចេញផុតពីភាពអវិជ្ជា ព្រោះយើងគិតរកឃើញអញ្ញត្តិអវិជ្ជា ជាកម្មហើយនោះ យើងគិតហេតុផលតក្កៈយល់ថា មិនដែលមនុស្សឆ្កួតណា មាននិយាយត្រូវ គឺសម្មាវាចាទេ បើដឹងថាអវិជ្ជា គឺការប្រកាន់ថា ខន្ធប្រាំ ជាខ្លួន ម្ដេចមិនឈប់ប្រកាន់ទៅ? ឃើញវាឡប់ទេ? គិតឃើញវានៅក្នុងអវិជ្ជាទេ? គឺថាវានៅខាងអវិជ្ជមាន មិនដឹងខុស មិនដឹងត្រូវអ៊ីចឹង បើដឹងថារឿងហ្នុងខុសហើយ ម៉េចមិនឈប់ធ្វើអ៊ីចឹង? អញ្ញត្តិអវិជ្ជាគិតរកយល់អវិជ្ជាជាស្អីមិនទាន់ឃើញទេ គឺដោះគិតមិនទាន់បានទេ គិតបានមកជាទិដ្ឋិ គឺការគិត យល់ គឺដោះទិដ្ឋិមិនទាន់បានទេ។ ការពិត មិនមែនការប្រកាន់ខន្ធប្រាំ ថាជាខ្លួនទេ គឺឧបាទាន វិញ្ញាណជាប់ ឧបាទាន មិនមែនជាប់ទិដ្ឋិទេ ប៉ុន្តែនៅក្នុងអវិជ្ជា គឺនិយាយត្រឡប់ត្រឡិនទៅមកៗ រកគិតហេតុផលវានិយាយ ហ្នុងមិនឃើញទេ។ សំដីមនុស្សនៅក្នុងអវិជ្ជា គិតអញ្ញត្តិរកយល់ស្អីជាអវិជ្ជាមិនទាន់ឃើញ គឺសំដីវាឆ្កួតតែទាំង អស់ មិច្ឆាទិដ្ឋិ អត់មានសម្មាវាចាទេ។ កម្មផលក្នុងអារម្មណ៍យល់នៃពួកមិនទាន់រកឃើញអញ្ញត្តិអវិជ្ជា គឺធ្វើល្អ បានល្អ ធ្វើអាក្រក់បានអាក្រក់ ធ្វើបាបបានបាប ធ្វើបុណ្យបានបុណ្យ ជឿលើកម្មជឿផល។ តែចំពោះអារម្មណ៍យល់នៃវិញ្ញាណរកឃើញអញ្ញត្តិអវិជ្ជា-កម្មផល-គឺកម្មនិងផលរបស់កម្ម កម្មជាហេតុ ផល របស់កម្មគឺលោកិយជាផល កម្មបង្កើតលោកិយ វាមានដំណើរហេតុផលជាដរាប នេះគឺកម្មផល។ វង្វេងពីលេងហ្គេមគិតហេតុផលគិតតក្កៈដោះកងទុក្ខបដិច្ចសមុប្បាទអញ្ញត្តិអវិជ្ជា ទៅជារស់ជាសត្វអត្តា ព្រោះ វិញ្ញាណពេលដឹងផស្សៈជាវេទនា អារម្មណ៍ថាមានខ្លួនជាសត្វលោតចូលអារម្មណ៍ភ្លាម មោហៈបាំងឲ្យមាន ផ្លូវអារម្មណ៍ខុសមគ្គជាដរាប ព្រោះផស្សៈខ្លួនវិញ្ញាណបង្កើតដោយខ្លួនឯង តែវិញ្ញាណដឹងជាអារម្មណ៍ថា គេបង្កើតឲ្យមានដោយស្រេចស្រាប់ ទុកឲ្យវិញ្ញាណដឹងតាមទ្វារ»។

លោកខឹម វាសនា បន្តទៀតថា «អ៊ីចឹងមោហៈ មិនមែនអវិជ្ជាទេ អវិជ្ជា ជាអញ្ញត្តិដែលវិញ្ញាណត្រូវ ប្រើទ្វារមនោ គិតហេតុផលតក្កៈ រកអញ្ញត្តិអវិជ្ជានេះ តែព្រោះតែអារម្មណ៍អញ ជាសត្វអត្តាចូលក្នុងអារម្មណ៍បាំងអារម្មណ៍ ធ្វើឲ្យវិញ្ញាណមានផ្លូវអារម្មណ៍ខុស មិនអាចគិតតក្កៈរកអញ្ញត្តិអវិជ្ជាឃើញទៅ។ ក្មួយគិតទៅមើល អវិជ្ជា និងមោហៈ ដូចគ្នាយ៉ាងម៉េចទៅកើត? អវិជ្ជា ដូចរបស់មួយដែលភ្នែកត្រូវសម្លឹងរំពៃរក តែដោយសារវ៉ែនតាស្រក់ កាវចំភ្នែកវ៉ែនតា ធ្វើឲ្យមើលលែងឃើញរបស់ដែលត្រូវរកហ្នុងទៅ។ ថ្ងៃមុន អាខ្ជា ដែលនៅក្នុងអវិជ្ជា វានិយាយ ថា អវិជ្ជា គឺមោហៈហ្នឹងឯង វិញ្ញាណដែលនៅក្នុងអវិជ្ជា មិនអាចមានអារម្មណ៍យល់ត្រូវទេ។ អានាគវ័ន វានិយា យថា អំពើល្អ គឺទិដ្ឋិនិងអវិជ្ជា សុទ្ធតែសំដីវិញ្ញាណមិនទាន់គិតតក្កៈដោះកងទុក្ខ រកអញ្ញត្តិអវិជ្ជាឃើញតែទាំង អស់ ឲ្យតែមិនទាន់គិតតក្កៈដោះចំណោទកងទុក្ខ រកអញ្ញត្តិអវិជ្ជាឃើញទេ សុទ្ធតែមនុស្សនៅក្នុងអវិជ្ជាជាមនុ ស្សឡប់ឆ្កួតតែទាំងអស់»៕ ខៀវទុំ

RELATED ARTICLES