Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនស្រីដើរលេងឆ្លងឆ្នាំ បាត់ខ្លួន ម៉ែកាន់រូបថត ដើររក

 កូនស្រីដើរលេងឆ្លងឆ្នាំ បាត់ខ្លួន ម៉ែកាន់រូបថត ដើររក

ខេត្តតាកែវ ៖ យុវតីម្នាក់ បានសុំឪពុកម្តាយចេញទៅដើរលេងឆ្លងឆ្នាំ រួចស្រាប់តែបាត់ដំណឹងសូន្យឈឹង មិនឃើញត្រឡប់មកផ្ទះវិញ ធ្វើឱ្យឪពុកម្តាយភ័យឆោឡោ ចេញតាមរកសព្វកន្លែងនៅតែមិនមានតម្រុយ ទើបនាំគ្នាកាន់រូបថតដើរស្វែងរកកូនស្រីគ្រប់កន្លែង។

យុវតីដែលបាត់ខ្លួន មានឈ្មោះញួន ចាន់ណា អាយុ១៥ឆ្នាំ មានឪពុកឈ្មោះញឹម សុភ័ណ្ឌ អាយុ៣៤ឆ្នាំ ម្តាយឈ្មោះអេង នាវ អាយុ៣៦ឆ្នាំ និងមានលំនៅក្នុងភូមិស្នូល ឃុំស្រែ ស្រុកទ្រាំង ខេត្តតាកែវ។ យុវតីរូបនេះ បានបាត់ខ្លួនតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ នៅមិនទាន់ត្រឡប់មកផ្ទះ វិញនៅ ឡើយ។

តាមប្រភពឪពុកម្តាយរបស់ក្មេងស្រីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ថា នៅមុនពេលបាត់ខ្លួន កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ កូនស្រីរបស់គាត់ បានសុំពួកគាត់ ជាឪពុកម្តាយ ថាទៅដើរលេងឆ្លងឆ្នាំសកល នៅសួនច្បារមាត់ បឹងតាកែវ ដោយប្រាប់ឪពុកថា ចាំចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ចាំមកយកកូន នៅសួនច្បារ។ លុះដល់ម៉ោង ឪពុកបានទៅទទួលកូនស្រី បែរជាបាត់ មិនឃើញកូន ហើយសូម្បីតែ លេខទូរស័ព្ទ ក៏ទំនាក់ទំនងមិនបាន ពោលគឺបាត់ដំណឹងសូន្យឈឹងតែម្តង។

 ឪពុកម្តាយយុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា ក្រោយពេលកូនស្រីបាត់ខ្លួនមក ពួកគាត់និងសាច់ញាតិ បងប្អូន បានចេញតាមស្វែងរកកូនស្រីសព្វកន្លែងទៅហើយ តែមិនទទួលបានដំណឹងបន្តិចណាឡើយ ហើយ រហូតមកដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅមិនទាន់ទទួលបានតម្រុយអ្វីសោះពីកូនស្រី។ឪពុកម្តាយយុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញក្មេងស្រី ដែលមាន ភិនភាគដូចក្នុងរូបថត សូមមេត្តាជួយទំនាក់ទំនងផ្តល់ដំណឹងមកពួកគាត់ជាឪពុកម្តាយ តាមរយៈលេខទូរស័ព្ទ ០៧៨ ៤៧១៤០៦ ដោយអនុគ្រោះ៕

RELATED ARTICLES