Sunday, March 16, 2025
Homeព័ត៌មានជាតិចោទប្តីប្រើប្រាស់គ្រឿងញៀន បង្កហឹង្សា ទ្រាំលែងសុំលែងលះ

ចោទប្តីប្រើប្រាស់គ្រឿងញៀន បង្កហឹង្សា ទ្រាំលែងសុំលែងលះ

 

ភ្នំពេញ ៖ ស្រ្តីម្នាក់រួមទាំងកូនប្រុសស្រីចំនួន៤នាក់ រត់ទៅប្តឹងអាជ្ញាធរសង្កាត់ចោមចៅ កាលពី វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នេះបន្ទាប់ពី លែងទ្រាំទ្រលែង បាន នូវទង្វើររបស់ប្តី ដែលប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងប្រើអំពើហឹង្សាច្រើនលើក ច្រើន សារ ទើបសម្រេចនាំកូនទាំង៤នាក់ ទៅប្តឹងសុំលែងលះ ។

ភាគីខាងប្រពន្ធមានឈ្មោះ ចែង សុខារី  អាយុ៣៣ឆ្នាំ មុខរបរ លក់គ្រឿងបុណ្យ មានទីលំនៅ​ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។  ចំណែកភាគីខាងប្តី មានឈ្មោះ បុត សរ៉ាវុទ្ធី អាយុ៤៨ឆ្នាំ មុខរបរ ដូចគ្នា មានស្រុកកំណើត ស្រុកច្បារមន ខេត្តកំពង់ស្ពឺ  ។ គ្រួសារ​ខាងលើ មានកូនចំនួន៤នាក់  ប្រុស២នាក់ ស្រី២នាក់ ក្នុងបន្ទុកគ្រួសារ ។

បើតាមការរៀបរាប់ពីស្រ្តីជាប្រពន្ធ បានឲ្យដឹងថា គាត់បានរៀបការនឹងគ្នាអស់រយៈពេល១៣ឆ្នាំ កន្លង មកហើយ មានទាំងកូនប្រុស ស្រី ចំនួន៤នាក់ តែមួយរយៈពេលចុងក្រោយនេះ លោក​ប្តី​តែងតែ បំផ្ល៨ចបំផ្លាញ ទ្រព្យសម្បត្តិ លុយកាក់ យកទៅលេងល្បែង ប្រើប្រាស់គ្រឿងញៀន ផឹក​សុី​ដ្រវឹង បង្កបញ្ហា ហឹង្សាក្នុងគ្រួសារ បញ្ជាបង្គាប់ សំឡុត កូនប្រុសច្បងឲ្យដើររកទិញថ្នាំញៀន ឲ្យ​គេជក់ ដែលជាទង្វើរមួយ មិនស័គសមជាឪពុក ជាប្តី និយាយថាស្តី នៅមិនស្តាប់ ប្រាប់​មិន​តាម ហាមហើយ តែប្រើហឹង្សា សងមិវិញ រហូតដល់រសៀល ថ្ងៃទី២៧ ខែមករា នាឱកាស​សែន​ចិន លោកប្តីបានផឹកសុីហើយ ប្រើបញ្ជាកូនប្រុសឲ្យដើររកទិញថ្នាំញៀន ឲ្យរូបគេជក់ទៀត ទើប​ទ្រាំ​លែងបាន នូវទង្វើរ ល្មើសច្បាប់ទាំងនេះ មានតែនាំកូនចៅទាំង៤ទៅប្តឹងអាជ្ញាធរ សុំលែង​លះចែកផ្លូវគ្នា ។

តាមសម្តី ភាគីខាងប្តីវិញ បានឲ្យដឹងយ៉ាងខ្លីថា មិនដូចការចោទប្រកាន់ពីភាគីខាងប្រពន្ធឡើយ ជា​​​​រឿង​មិនពិត តែកាលបើ ប្រពន្ធមិនពេញចិត្ត សុំលែងលះទៅហើយ ខ្លួនក្នុងនាមជាប្តី រង់​ចាំ​តាម​ក្រោយ បានសេចក្តីថា ចង់លែងគ្នាក៏លែងដែរ ។

ចំណែកកូនប្រុសច្បង នៅចំពោះមុខសមត្ថកិច្ខ អាជ្ញាធរ បានប្រាប់ឲ្យដឹងថា ឪពុករបស់ខ្លួន កន្លងមកពិតជាប្រើ សំឡុត បញ្ជាឲ្យរូបគេ ដើររកទិញថ្នាំញៀនពិតប្រាកដមែន ។

នៅចំពោះមុខចៅសង្កាត់ ក្រោយពីសាកសួរបឋម រឿងអង្គហេតុ ពាក់ព័ន្ធទៅនឹង ការចោទប្រ-​កាន់ ប្តីប្រើប្រាស់គ្រឿងញៀន នោះ សូមឲ្យភាគីខាងប្រពន្ធ ទៅប្តឹងនៅបុ៉ស្តិ៍នគរបាល មួយ​ជំហានសិន ទុកឲ្យជំនាញសមត្ថកិច្ច ស្រាវជ្រាវ តើការចោទប្រប្រកាន់ ឬធ្វើតេស្តយ៉ាងណា មាន​សារធាតុញៀន ឬអត់មាន ទុកឲ្យបូ៉លីស ចាត់ការតាមនីតិវិធី ។ ដោយឡែក រឿងរ៉ាវ ភាគីខាង​ប្រពន្ធ សុំប្តឹង លែងលះដោយសារទ្រាំទ្រ រស់នៅជាមួយគ្នា រវាងប្តី ប្រពន្ធលែងបានោះ ខាង​អាជ្ញា​ធរសង្កាត់ រងចាំ ហៅភាគីសងខាង ចូលខ្លួនដោះស្រាយ សម្របសម្រួលជាក្រោយ ក្នុង​នាម​អាជ្ញាធរ ពុំមានសិទ្ធឲ្យប្តីប្រពន្ធលែង ផ្រាច់សង្វាស់នឹងគ្នាឡើយ មានតែតុលាការទេ ទើប​ជាអ្នកសម្រេច ៕

RELATED ARTICLES