Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយួនបង្ហោះវីដេអូអង្គរវត្តជារបស់ថៃ ពិន័យ ៨លានដុង

យួនបង្ហោះវីដេអូអង្គរវត្តជារបស់ថៃ ពិន័យ ៨លានដុង

ភ្នំពេញ ៖ សារព័ត៌មានអនឡាញរបស់វៀតណាម VN Express បានចេញផ្សាយថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ថា ម្ចាស់គណនី TikTok ជនជាតិវៀតណាម ឈ្មោះ Hua Quoc Anh ដែលបានថតវីដេអូនៅប្រាសាទអង្គរវត្ត ជាមួយនឹងសម្លៀកបំពាក់មិនសមរម្យ និងមានរូបភាពព្រះមហាក្សត្រថៃ និងទង់ជាតិថៃ នោះ ត្រូវបានប៉ូលិសទី ក្រុងហូជីមិញ ពិន័យជាប្រាក់ ចំនួន ៧,៥លានដុង (ប្រហែល៣០០ដុល្លារ)។

ប្រភពដដែល បានបញ្ជាក់ថា នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងក្រុង ហូជីមិញ បានសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខតាមអ៊ីនធឺរណិត និងទប់ស្កាត់ឧក្រិដ្ឋកម្មដោយប្រើ បច្ចេកវិទ្យាខ្ពស់ក្រុងហូជីមិញ បានដាក់ទណ្ឌកម្មរដ្ឋបាល លោក Hua Quoc Anh ដោយផ្អែកលើអាកប្បកិរិយា របស់គាត់ ការរំលោភផ្នែករដ្ឋបាលលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ ប្រេកង់ បច្ចេកវិទ្យាព័ត៌មាន និងប្រតិ បត្តិការអេឡិចត្រូនិក ផ្អែកតាមក្រឹត្យ ១២,២០២០ ដោយពិន័យជាប្រាក់ចំនួន ៧,៥ លានដុង និងឱ្យម្ចាស់គណនី TikTok រូបនេះ សន្យាមិនឱ្យមានឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងជាថ្មីទៀត។

សូមរំឭកថា កាលលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ម្ចាស់គណនី TikTok ជនជាតិវៀតណាម ខាងលើ បានបង្ហោះវីដេអូ រយៈពេល១នាទី២៥វិនាទី អំពីការថតរូបនៅប្រាសាទអង្គរវត្ត ដោយមាននារីម្នាក់ ស្លៀកឈុត ប្រពៃណីថៃ ហើយកាន់ដំបងដើរជុំវិញប្រាសាទ។ វីដេអូនេះក៏មានបញ្ចូលរូបភាពទង់ជាតិថៃ និងព្រះមហា ក្សត្រ ថៃ អមដោយសំឡេងថា “សួស្តីប្រទេសថៃ!” នៅលើគណនី TikTok ឯកជនរបស់ខ្លួន ដែលមានអ្នកតាមដាន ប្រហែល ៧០ម៉ឺននាក់។

បន្ទាប់មក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរអប្សរា បានវាយតម្លៃថា វីដេអូនេះ បានប៉ះពាល់យ៉ាងធ្ងន់ ធ្ងរដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ហើយបាននិយាយថា ខ្លួនបានស្នើសុំឱ្យក្រុមហ៊ុនបណ្តាញសង្គម TikTok លុបវីដេអូនោះចេញ។ អាជ្ញាធរអប្សរា ក៏បានជំរុញអ្នកប្រើអ៊ីនធឺរណិត ឈប់បន្តការចែករំលែកវីដេ អូដែលមាន “មាតិកាមិនសមរម្យ” នេះ ទៀតផង។

លុះ២ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឈ្មោះ Hua Quoc Anh បានបង្ហោះឃ្លីបសុំទោសនៅលើ Facebook ផ្ទាល់ខ្លួនរបស់ខ្លួន ដោយបាននិយាយថា “ឥឡូវខ្ញុំដឹងថាខ្លួនខុស ខ្ញុំដឹងកំហុសខ្ញុំ ដូច្នេះខ្ញុំសូម អភ័យទោសដោយស្មោះចំពោះមិត្តកម្ពុជា និងប្រទេសកម្ពុជា។ នឹងមិនមានរឿងបែបនេះកើតឡើងម្តងទៀតទេ។ ឆានែល ក៏បាត់ដែរ ឃ្លីបក៏ត្រូវបានលុបចេញពីវេទិកាទាំងអស់ ហើយខ្ញុំចង់បញ្ចប់រឿងនេះទាំងស្រុងនៅទីនេះ”។

ទោះជាយ៉ាងណាក៏ដោយ ការសុំទោសរបស់ឈ្មោះ Hua Quoc Anh មិនគ្រប់គ្រាន់ដើម្បីបំបាត់កំហឹងសាធារ ណជននោះទេ។ អ្នកនិយមលេងអ៊ីនធឺរណិត ជាច្រើន បញ្ជាក់ថា ពួកគេមិនទទួលយកការសុំទោសនេះទេ ដោយសារតែពួកគេគិតថា អាកប្បកិរិយារបស់ម្ចាស់គណនី TikTok ជនជាតិវៀតណាម រូបនេះ ខ្វះភាពស្មោះ ត្រង់ និងវិប្បដិសារី។

លើសពីនេះ សហគមន៍អនឡាញ បានអំពាវនាវឱ្យធ្វើពហិការលើបុគ្គលនេះ សម្រាប់ការបង្កើតវីដេអូដែលមាន ខ្លឹមសារអវិជ្ជមាន បង្កគ្រោះថ្នាក់ ស្អប់ខ្ពើម ហើយជាច្រើនដងមានការឈ្លោះប្រកែកគ្នាដោយសារតែការ ប៉ះ ពាល់លើបញ្ហាវប្បធម៌ សាសនា និងនយោបាយ៕

RELATED ARTICLES