ភ្នំពេញ៖សុគន្ធ និសា បានប្រារពខួបអាពាហ៍ ពិពាហ៍ គម្រប់៦ឆ្នាំ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ហើយលើកនេះក៍មិនខុសពីឆ្នាំមុនៗដែរ ពោលគឺតារារួមអាជីពនិងFan បានជូនពរឲ្យនាងមានកូនង៉ាឆាប់ៗ បន្ទាប់ពីពួកគេបានផ្ញើរសារបែបនេះទៅនាងអស់រយៈពេល៦ឆ្នាំមកនេះដែរតែលទ្ធផលសូន្យ។ប៉ុន្ដែទោះជាមិនទាន់មានកូន១គ្រាប់បន្ដពូជក្ដី ក៍ថ្មីៗនេះនិសា បានបណ្ដើរស្វាមីនាងលោកចៅ សម្បត្តិ ទៅចូលរួមកម្មវិធីមួយយ៉ាងរីករាយ ពោលគឺបញ្ជាក់ថាការអត់ទាន់ទទួលបានកាដូពិសេសក្នុងជីវិតគ្រួសារមិនអាចធ្វើឲ្យរង្គោះរង្គើរស្នេហាមួយនេះបានឡើយ ។ចំណែកនិសា វិញនាងនៅបន្ដចេញច្រៀងតាមកម្មវិធីទាំងឡាយកាន់តែសកម្ម ហាក់ដូចជាគ្មានគម្រោងបន្ធូដៃ ឬសម្រាកពីអាជីពចាស់ដើម្បីពពោះក្នុងពេលឆាប់ៗឡើយ បើទោះជានាងបានរៀបចំផែនការណ៍យកកូននេះតាំងពីឆ្នាំ២០២១ ,២០២២ និង២០២៣ តែត្រូវបរាជ័យទាំង៣លើកស្ទួនៗគ្នាក្ដី ។តារារួមអាជីពបានដាស់តឿននិសា ថាឲ្យនាងប្រយ័ត្នប្រយ៉ែងទិចលោជួបរឿងដូចមាស សុខសោភា មានប្ដី១៦ឆ្នាំ អត់កូននាំឲ្យជីវិតស្នេហាហាក់សោះកក្រោះ ។ប៉ុន្ដែជាមួយគ្នានេះដែរតារារួមអាជីពបានផ្ដល់កំលាំងចិត្តដល់សុគន្ធ និសា ថាឆ្នាំថ្មី២០២៤ ជាឆ្នាំទី៧នៃជីវិតស្នេហានាងជាមួយលោកចៅ សម្បត្តិ អាចនឹងធ្វើឲ្យនាងមានក្ដីសង្ឃឹមជាថ្មីមិនខាន ព្រោះទោះជានាងមានអាយ៤០ឆ្នាំក្ដី ប៉ុន្ដែមិនទាន់ហួសពេលរឿងពពោះឡើយ ។
សុគន្ធ និសា បានសម្រេចចិត្តពន្យាពេលចេញទៅរស់នៅអាមេរិក ដោយសារតែនាងនៅស្រលាញ់អាជីពសិល្បៈ មិនអាចបោះបង់ការតស៊ូជាង១០ឆ្នាំមកហើយបានទេ ទើបស្វាមីនាងសម្របខ្លួនតាមនាងមករស់នៅខ្មែរតាំងពីក្រោយរៀបការហើយភ្លាមៗម្លេះ។សម្រាប់និសា នៅតែអាចរកប្រាក់ចំណូលបានម៉ឺនដុល្លារក្នុង១ខែៗ នារដូវក្ដៅនេះទោះជានាងលែងសូវមានបទល្បីៗដូចមុនក្ដី តែការច្រៀងបទពីដើមៗបានយ៉ាងពិរោះនោះហើយ ធ្វើឲ្យបណ្ដារកម្មវិធីជប់លៀងមង្គលការ,សម្ពោធក្រុមហ៊ុនធំៗជាច្រើន មិនសូវមើលរំលងនាងទេ។អ្វីដែលនិសា ទទួលបានភាពកក់ក្ដៅពីស្វាមីអាណិកជននោះគឺលោកសម្បត្តិ មិនត្រឹមតែបើកដៃឲ្យនាងលេងសិល្បៈតាមចិត្តចង់នោះទេ តែលោកក៍មិនដែលដើរតាមនាងតាមឆាកតន្រ្ដីនានាដែលនិសា ទៅច្រៀងដូចស្វាមីតារាផ្សេងទៀតទេ ។ចំណុចនេះនិសា ថានាងនិងស្វាមីមានទំនុកចិត្តលើគ្នាខ្ពស់ដូចគ្នា ហើយម្យាងទៀតភាពរវល់ការងាររៀងខ្លួនទាំងសងខាងដូចគ្នាជាហេតុមិនអាចទៅណាបានទាំងពីរនាក់បានគ្រប់ពេលវេលាឡើយ។
អ្នកជំនាញសិល្បៈបានលើកឡើងថាសុគន្ធ និសា អាចនឹងបន្ដរស់នៅជាមួយហង្សមាសជាច្រើនឆ្នាំទៀតទោះជាពេលនេះនាងមិនសូវមានបទល្បីៗក្ដី ប៉ុន្ដែការទៅទ្រនុំថ្មីក៍មិនប្រាកដថានឹងធ្វើឲ្យទីផ្សារចម្រៀងនាងមានការលោតឡើងដូចមុនដែរ ព្រោះថានាងមានស្វាមីហើយ ហេតុនេះការរក្សារបានលំនឹងមិនឲ្យធ្លាក់ចុះគឺជាជម្រើសដែលនាងត្រូវធ្វើនាពេលនេះ ច្រើនជាងចង់ផ្ទុះម្ដងទៀត ដូចជាកាន់តំណែងធំៗនៅហង្សមាសថែមទៀតក្រោយពីទទួលបាន២កម្មវិធីធំៗក្នុងនាមជាគ្រូបង្វឹគនិងគណៈកម្មការThe Voice Kids Cambodia និងCambodian Idol Junior អាចនឹងធ្វើឲ្យនាងមានសកម្មភាពសិល្បៈលេចធ្លោច្រើនដូចឱក សុគន្ធកញ្ញា ជាមិនខានដែលពេលនេះនៅរក្សារបានតំណែងតារាស្រីលំដាប់ជូរមុខរបស់ហង្សមាសតទៅទៀត។
សុគន្ធ និសា ស្ថិតក្នុងចំណោកមតារាដែលមានស្វាមីហើយតែរក្សារបានរាងស្វែលស្អាតដូចជានាងពេជ្រ សូលីកា និងសារ៉ាយ សក្ខណា ជាដើមដែលទីផ្សារសិល្បៈរបស់ពួកគេនៅមានច្រើនដូចនិសា ដែរ ។យ៉ាងណាការដែលនិសា មិនសូវឡើងគីឡូ និងបែកសាច់នេះមិនត្រឹមតែធ្វើឲ្យនាងនៅតែត្រូវប៉ាន់អាជីពចម្រៀងនិងស្ពតទេ តែក៍ចងចិត្តស្វាមីនាងឲ្យស្រលាញ់អ្នកនាងប៊ុន សុគន្ធា ហៅនិសា នេះដោយគ្មានការប្រែប្រួលចិត្តឡើយ ហើយបើនៅឆ្នាំ២០២៤ នេះ និសា អាចសម្រេចផែនការណ៍យកកូនដំបូងបាននោះនឹងធ្វើឲ្យនាងស្វាមីស្រលាញ់នាងទ្វេដងដូចលោកអ៊ឹង សុខលី ធ្វើដាក់ឱក សុគន្ធកញ្ញា ជាមិនខាន ។
ក្រៅពីសុគន្ធ និសា តារាមានប្ដីច្រើនឆ្នាំតែអត់កូនមានដូចជាអ្នកនាងកែវ ពិសី ,មាស សុខសោភា ,កែវ សីហា និងអឿន ស្រីមុំ ជាដើម ៕