Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋ៥នាក់ ប្រុងលួចឆ្លងដែនទៅថៃ ប៉ូលិសចាប់

ពលរដ្ឋ៥នាក់ ប្រុងលួចឆ្លងដែនទៅថៃ ប៉ូលិសចាប់

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ ចំនួន៥នាក់ ដែលបម្រុងធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើ នៅប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ សហការទប់ស្កាត់បាន រួចណែនាំបញ្ជូនត្រឡប់ទៅកាន់លំនៅ ឋានវិញ។

ការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ ប្រុងលួចឆ្លងដែនខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិសាស្ត្រភូមិស្ពានយោល ឃុំជ្រៃសីមា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេ នីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំ ពលករចេញ-ចូលខុសច្បាប់តាម ព្រំដែនកម្ពុជា-ថៃ ទើបនៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ ចំនួន៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ភុន ហ៊ាង នាយប៉ុស្តិ៍ រួមនិងកម្លាំងផ្នែកស៊ើបការណ៍ ចំនួន១នាក់ សហការជា មួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ចំនួន២នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី វ៉ាន់ សុផល មេបញ្ជា ការរងផ្នែកសឹករងសំពៅលូន បានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ ចូលទឹក ដីថៃ ត្រង់ចំណុចភូមិសាស្ត្រភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន៥នាក់ ប្រជា ពលរដ្ឋទាំង៥នាក់ មានលំនៅក្នុងភូមិស្រែស្តៅ ឃុំមានជ័យ ស្រុកសំឡូត។

បន្ទាប់ពីទប់ស្កាត់ កម្លាំងសមត្ថកិច្ចបានធ្វើការសាកសួរ កត់ឈ្មោះធ្វើកំណត់ហេតុ ចុះកិច្ចសន្យា អប់រំណែនាំ រួចឱ្យបងប្អូនវិលត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ៕

RELATED ARTICLES