ភ្នំពេញ៖ ប្រពន្ធអត់ខាន់ស្លា បានណាត់ជួបប្រុសស្នេហ៍ ញឹកញាប់ពេក ប្តីទ្រាំមិនបាន វាយប្រពន្ធ និងគំរាមដុតបន្ទប់ជួលចោល តែត្រូវប្រជាការពារភូមិចាប់ប្រគល់ឱ្យសមត្ថកិច្ច យកទៅអប់រំ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទាប់ជួល ក្រុមទី១ ភូមិទី២ សង្កាយ់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ។
បុរសជាប្តីរូបនេះ ឈ្មោះ ឃីម នី អាយុ ២៥ឆ្នាំ មុខរបរកម្មករលីសែងត្រី មានស្រុកកំណើតនៅភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ចំណែកប្រពន្ធឈ្មោះ សុភា រី អាយុ ៣៨ឆ្នាំ មុខរបរនៅផ្ទះ ជាស្ត្រីមេម៉ាយប្តីលែង អ្នកទាំង២ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ទើបបានគ្នាជាប្តីប្រពន្ធ រស់នៅជាមួយគ្នាអស់រយៈពេលជាង7ខែមកេហើយ ដោយមិនបានរៀបការទេ។ ព័ត៌មានលម្អិត សូមអានកាសែតនគរធំ