Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីក្មេង២នាក់ ប្រុសស្នេហ៍បោកចូលក្លឹប ដឹកទៅ កន្លែងស្ងាត់ ប្លន់អស់ពីខ្លួន

ស្រីក្មេង២នាក់ ប្រុសស្នេហ៍បោកចូលក្លឹប ដឹកទៅ កន្លែងស្ងាត់ ប្លន់អស់ពីខ្លួន

ភ្នំពេញ ៖ នារីវ័យក្មេង ចំនួន២នាក់ ទើបនឹងស្គាល់យុវជន២នាក់ មិនបានប៉ុន្មានផង ត្រូវប្រុសស្នេហ៍ល្បួងនាំចូល ក្លឹប តែបែរជាដឹកទៅកន្លែងស្ងាត់ វាយប្លន់យកលុយនិងទូរស័ព្ទ អស់ពីខ្លួន ហើយនាំគ្នាគេចខ្លួនបាត់អស់។ករណីជនសង្ស័យ២នាក់ ប្លន់ស្រីស្នេហ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវស្ងាត់មួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។នារីរងគ្រោះទាំង២នាក់ ទី១-ឈ្មោះធិន ស្រីនិច អាយុ២០ឆ្នាំ មុខរបរផ្នែកសាឡន និងទី២-ឈ្មោះសោម ណាលីន អាយុ២១ឆ្នាំ មុខរបរលក់ផ្លែឈើ។ នារីរងគ្រាះទាំង២នាក់ខាងលើ ស្នាក់នៅម្តុំច្បារអំពៅ។ ចំណែកទ្រព្យសម្បត្តិដែលប្រុសស្នេហ៍ប្លន់យកទៅនោះ រួមមាន ទូរស័ព្ទចំនួន២គ្រឿង (ម៉ាក iPhone 13Pro Max ១គ្រឿង និងម៉ាក iPhone 7 ១គ្រឿង) និងលុយជាង១០០ដុល្លារ។ ដោយឡែក ជនសង្ស័យទាំង២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមសម្តីរបស់នារីរងគ្រោះទាំង២នាក់ខាងលើ បានបង្ហើបប្រាប់ថា ពួកនាងនិងក្រុមជនសង្ស័យ ទើបនឹងស្គាល់ គ្នា ទាក់ទងជាសង្សារ កាលពីពេលថ្មីៗនេះ ហើយមុនកើតហេតុ ជនសង្ស័យដែលត្រូវជាសង្សារ និងបក្ខពួក របស់គេ ធ្លាប់បានអូសក្រឡាបម្រុងធ្វើស៊ីពួកនាង ចំនួន២ដងរួចមកហើយ តែមិនបានសម្រេច។

នារីរងគ្រោះ បានបន្តរៀបរាប់ថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យត្រូវ ជាសង្សា បានទាក់ទងតាមទូរស័ព្ទ មកបបួលពួកនាងទាំង២នាក់ ទៅដើរលេង និងចូលក្លឹប។ បន្ទាប់មក ពួកនាងយល់ព្រម ទើបជនសង្ស័យប្រាប់ថា ចាំពួកគេទៅទទួលពួកនាង ពីម្តុំច្បារអំពៅ ដោយពួកនាងមិន នឹកស្មានដល់សោះថា តាមពិតសង្សារនេះ បានរៀម្រោងធ្វើស៊ី (ប្លន់) ពួកនាង។

នារីរងគ្រោះ បានបញ្ជាក់ថា បន្ទាប់មក លេចមុខជនសង្ស័យទាំង២នាក់ ជិះម៉ូតូម្នាក់ ១គ្រឿង មកទទួលពួកនាង រួចដឹកពួកនាងទាំង២នាក់ ប្រាប់ថាទៅចូលក្លឹប នៅម្តុំកន្លែងកើតហេតុ (ចោមចៅ) ស្រាប់តែពេលដឹកពួកនាង មកដល់ចំណុចកើតហេតុ ដែលជាកន្លែងស្ងាត់ ស្រាប់តែជនសង្ស័យបានឈប់ម៉ូតូ រួញទាញដំបងមក គំរាម វាយពួកនាង ប្លន់យកទូរស័ព្ទ ២គ្រឿង និងលុយ ១០០ដុល្លារ ទៅបាត់។

នារីរងគ្រោះ បានបញ្ជាក់ទៀតថា ពេលនោះ ពួកនាងទាំង២នាក់ បានប្រវាយប្រតប់ជាមួយជនសង្ស័យដែរ តែមិនឈ្នះពួកគេ ព្រោះកម្លាំងជាស្រី ណាមួយខ្លាចជនសង្ស័យវាយសម្លាប់ផង ទើបយល់ព្រមឱ្យទូរស័ព្ទ ម្នាក់មួយគ្រឿង និងលុយ ជាង១០០ដុល្លារ ទៅពួកគេ លុះក្រោយពីប្លន់ពួកនាងបានសម្រេចហើយ ក្រុមជន សង្ស័យទាំងនោះ នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ភ្លាមៗ។

ក្រោយកើតហេតុ នារីរងគ្រោះបានទាក់ទងទៅក្រុមគ្រួសារ ឱ្យមកទទួលពួកនាង រួចនាំគ្នាទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ភ្លាមៗ ដើម្បីសុំឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនសង្ស័យទាំងនោះ យកមកផ្តន្ទាទោសតាម ច្បាប់៕

RELATED ARTICLES