Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអស់ពីស៊ីអាចម៍គោ ស៊ីត្រីទាំងរស់ ក្រុមគ្រូតឿ ចូលប៉ុស្តិ៍លើកទី២

អស់ពីស៊ីអាចម៍គោ ស៊ីត្រីទាំងរស់ ក្រុមគ្រូតឿ ចូលប៉ុស្តិ៍លើកទី២

ខេត្តកណ្តាល ៖ ក្រុមសម្តែង ដែលគេស្គាល់ថាក្រុមគ្រូតឿ ដែលធ្លាប់ត្រូវបានសមត្ថកិច្ចហៅចូលប៉ុស្តិ៍អប់រំ ធ្វើកិច្ចសន្យាម្តងរួចមក ពីរឿងផលិតវីដេអូស៊ីអាចម៍គោនោះ ពេលនេះត្រូវបានប៉ូលិសហៅចូលប៉ុស្តិ៍ជាលើកទី២ បន្ទាប់ពីបានផលិតវីដេអូស៊ីត្រីអណ្តែងទាំងរស់ ធ្វើឱ្យផ្ទុះការរិះគន់ពីមហាជន។តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល  បានបញ្ជាក់ នៅថ្ងៃ ទី០៦ ខែមករា ឆ្នាំ២០២៤ ថា ជាការឆ្លើយតបជូនសាធារណជន ទៅនឹងគណនីហ្វេកប៊ុក ឈ្មោះ Tran Ngoc Trang ដែលបានបង្ហោះវីដេអូសកម្មភាពក្រុមគ្រូតឿ បរិភោគត្រីអណ្តែងឆៅ ធ្វើឱ្យមតិមហាជនសំណូម ពរឱ្យសមត្ថកិច្ចចាត់វិធានការលើក្រុមនោះ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញ និងកម្លាំងអធិការដ្ឋាននគរបាស្រុកខ្សាច់ កណ្តាល ស្រាវជ្រាវករណីខាងលើជាបន្ទាន់។

បន្ទាប់ពីធ្វើការស្រាវជ្រាវ នៅថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦ៈ០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំង ប៉ុស្តិ៍ នគរបាលរដ្ឋបាលវិហារសួគ៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់ កណ្តាល បានហៅក្រុមសម្តែង ឈ្មោះគ្រូតឿ ចំនួន៦នាក់ ដែលក្រុមសម្តែងនេះ បានថតវីដេអូសម្តែងបរិភោគត្រីឆៅ ចែកចាយវីដេអូនេះ លើបណ្តាញ ហ្វេសប៊ុក មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។ បន្ទាប់ពីសួរនាំ កម្លាំង សមត្ថកិច្ចបាន ធ្វើការណែនាំ អប់រំលើក្រុមសម្តែងឈ្មោះគ្រូតឿ ហាមដាច់ខាត មិនឱ្យផលិតវីដេអូបង្ហោះ បរិភោគត្រីឆៅ និងវីដេអូផ្សេងៗដែលមិនសមរម្យទៀតឡើយ។

ជាក់ស្តែង ក្រោយពីទទួលបានការណែនាំពីសមត្ថកិច្ចនគរបាល ក្រុមសម្តែងគ្រូតឿ បានបង្ហោះវីដេអូ ធ្វើការ សុំទោសជាសាធារណៈ ចំពោះការសម្តែងរបស់ក្រុមខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់មតិសា ធារណ ជនមិនពេញ ចិត្ត និងសន្យាកែតម្រូវនិងឈប់ផលិតវីដេអូទាំងនោះទៀតហើយ។

តាមរយៈវីដេអូសុំទោសរបស់ក្រុមគ្រូតឿ បុរសជាតំណាងក្រុមផលិតវីដេអូស៊ីត្រីអណ្តែងទាំងរស់នោះ បានលើក ដៃសំពះ និងនិយាយថា “ជម្រាបសួរទៅដល់បងប្អូនទាំងអស់គ្នាបាទ! ថ្ងៃនេះ ចេញវីដេអូមកអភ័យទោស បងប្អូនទៀតហើយបងប្អូន ដោយសារតែរឿងហូបត្រីអណ្តែងឆៅ ហើយដល់ពេលវីដេអូហ្នឹងចេញភ្លាមទៅ វាប៉ះពាល់ទៅដល់អារម្មណ៍បងប្អូនខ្លាំង ហើយវាអត់សូវល្អ អ៊ីចឹងទៅ សុំអភ័យទោសម្តងទៀតហើយបងប្អូន។ អ៊ីចឹងហើយ វីដេអូនេះ ខ្ញុំនឹងធ្វើការកែប្រែ កែសម្រួលវាឡើងវិញ កុំឱ្យថាបងប្អូនមើលទៅវាពិបាកភ្នែកពិបាក អ៊ីចឹងណាបងប្អូន។ អ៊ីចឹងមានតែប៉ុណ្ណឹងទេបងប្អូន អរគុណច្រើន! អ៊ីចឹងខ្ញុំនឹងធ្វើការកែសម្រួលវីដេអូមួយៗៗ ចេញឱ្យបងប្អូនមើលហ្នឹង កុំឱ្យមានបញ្ហាអ៊ីចឹងទៀត…”៕ 

RELATED ARTICLES