Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ខ្លួនយួន៤នាក់ លួចជីករ៉ែខ្មែរ

ចាប់ខ្លួនយួន៤នាក់ លួចជីករ៉ែខ្មែរ

ខេត្តស្ទឹងត្រែង ៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេ បញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តស្ទឹងត្រែង បានចុះឃាត់ខ្លួនជនជាតិវៀតណាម ចំនួន៤នាក់ ពាក់ព័ន្ធក្នុងករណីលួចខួងយករ៉ែដោយ គ្មានច្បាប់អនុញ្ញាត និងបានបញ្ជូនខ្លួនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

ជនសង្ស័យជាជនជាតិវៀតណាម ចំនួន៤នាក់ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់។លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹងថា ដោយមានការ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោកនៅ យូណារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន (មេភូមិ) បានចុះបង្ក្រាបករណីការធ្វើប្រតិបត្តិការខួង យករ៉ែដោយគ្មានអាជ្ញាប័ណ្ណធនធានរ៉ែ ចំនួន២ទីតាំង នៅចំណុចខាងលើ។

លោកមេបញ្ជាការអាវុធហត្ថ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម ចំនួន៤នាក់ រួមមាន ទី១-ឈ្មោះ TRAN TRONGTANG ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ជំនាញសិក្សាដីរុករករ៉ែ មានលំនៅ ក្រុងហាណូយ ប្រទេសវៀតណាម។ ទី២-ឈ្មោះចឹង ថាយយឿង ភេទប្រុស អាយុ២៧ឆ្នាំ ជំនាញសិក្សាដីរុករករ៉ែ មានលំនៅ ក្រុងហាណូយ ប្រទេស វៀតណាម។ ទី៣-ឈ្មោះងៀន អុង នឿង ភេទប្រុស អាយុ២៨ ឆ្នាំ បុគ្គលិកសិក្សាដីរករ៉ែ មានលំនៅ ក្រុងហាយណូយ ប្រទេសវៀតណាម និងទី៤ -ឈ្មោះឡេ វ៉ាន់ទុន ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរធ្វើចម្ការ មានលំនៅ ភូមិត្នោតម្លូ ឃុំត្នោតម្លូ ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងការបង្ក្រាប សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន រថយន្ត ១គ្រឿង ម៉ាក FORD RANGER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-1383 ដែលជនសង្ស័យបើករត់គេចចេញពីកន្លែងកើតហេតុ និងវត្ថុតាងនៅ កន្លែងកើតហេតុ រួមមាន ម៉ាស៊ីនខួងរ៉ែ ២គ្រឿង ម៉ាស៊ីនគោយន្ត ២គ្រឿង ទុយោជ័រ៤ ហ្វុយដាក់ទឹក៤ ដែកបំពង់ទីប ៤៦ដើម ដែកបំពង់ទីបធ្វើជើងជ្រែងទប់ម៉ាស៊ីន ១២កំណាត់។

ដោយឡែកវត្ថុតាងក្នុងរថយន្តរបស់ជនសង្ស័យ រួមមាន ឧបករណ៍ស្រូបរុករករ៉ែ ចំនួន៣គ្រឿង ថ្ម ដីច្រកក្នុង ថង់ប្លាស្ទិក ដែកឆក់ សម្រាប់យកទៅពិសោធន៍មួយចំនួន។

ករណីនេះសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងសាកសួរជនសង្ស័យជនជាតិវៀតណាម ទាំង៤នាក់ខាងលើ តែពុំមានឯកសារបទដ្ឋានគតិយុត្តណាមួយអនុញ្ញាតឱ្យខួងរុករកធនធានរ៉ែពីស្ថាប័នជំនាញឡើយ។ជនសង្ស័យជាជនជាតិវៀតណាម ទាំង៤នាក់ខាងលើ ព្រមជាមួយវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថ រៀបចំ កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES