Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់កូនក្រមុំ ម៉ែប្រកាសរក

បាត់កូនក្រមុំ ម៉ែប្រកាសរក

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ នៅសុខៗស្រាប់តែបាត់ខ្លួនចេញពីផ្ទះ ដោយគ្មានមូលហេតុ និងមិនបាន ប្រាប់ដំណឹងអ្វីដល់ក្រុមគ្រួសារសោះ ជាហេតុធ្វើឱ្យស្ត្រីជាម្តាយ មានការព្រួយបារម្ភ ប្រកាសតាមរកកូនស្រី ឱ្យវិលត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួន មានឈ្មោះ ថា ស្រីលីន បានបាត់ខ្លួនតាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ មកម៉្លេះ រហូតមក ដល់ពេលនេះ នៅមិនទាន់ឃើញវិលត្រឡប់មកវិញនៅឡើយ។

តាមប្រភពស្ត្រីឈ្មោះកាន់ ស្រីរឹម ត្រូវជាម្តាយរបស់យុវតីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ថា កូនស្រីរបស់ គាត់ ឈ្មោះ ថា ស្រីលីន បានបាត់ខ្លួនតាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដោយពុំមានមូលហេតុ និងមិនទាក់ ទងមកអ្នកផ្ទះសោះ។

ស្ត្រីជាម្តាយ បន្តថា តាំងពីកូនស្រីបាត់ខ្លួនមក ក្រុមគ្រួសារនិងអ្នកផ្ទះ បានចែកផ្លូវគ្នាតាមរកសព្វកន្លែងដែរ តែរកមិនឃើញសោះ ធ្វើឱ្យរូបគាត់ជាម្តាយ មានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រីយ៉ាងខ្លាំង។

ជាមួយនេះ ស្ត្រីជាម្តាយ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញក្មេងស្រីមានភិន ភាគដូច ក្នុងរូបថត សូមជួយផ្តល់ដំណឹងមកក្រុមគ្រួសារ តាមរយៈទូរស័ព្ទលេខ ០៩៧ ៣៧២ ៥០ ៨៣ ដោយអនុគ្រោះ៕

RELATED ARTICLES