Saturday, January 18, 2025
Homeព័ត៌មានជាតិកម្មករបាញ់បរតុង ខ្សែភ្លើងឆក់ស្លាប់ ភ្លាមៗ​នៅ​កន្លែង​កើតហេតុ

កម្មករបាញ់បរតុង ខ្សែភ្លើងឆក់ស្លាប់ ភ្លាមៗ​នៅ​កន្លែង​កើតហេតុ

ភ្នំពេញ ៖ កម្មករបាញ់បេតុង ក្រុមហ៊ុនក្រឡុកសុីម៉ង់ត៍ ហាយលែនម្នាក់ ខណៈដែលកំពុង បាញ់បេតុង ស្រាប់តែ រថយន្តបាញ់បេតុង ដាក់ទុយោ គងប៉ះនឹងខ្សែកាបភ្លើងតែមានតុងស្យុងខ្ពស់ បណ្តាលឲ្យឆ្លងឆក់ កម្មករ ដែលកំពុងកាន់ ក្បាលទុយោ ឆេះខោអាវ រោល ខ្លោច​ពេញខ្លួន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅ​ការ​ដ្ឋានសំណង់មួយកន្លែង ក្បែររោងចក្រ ស្បែកជើង តាមផ្លូវទំនប់កប់ស្រូវ  ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ ភិន សាវី ភេទប្រុស អាយុ២៤ឆ្នាំ  ជាបុគ្គលិក កម្មករ ក្រុមហុ៊នក្រឡុក សុីម៉ង់ត៍ ហាយលែន អស់រយះ ពេល៣ឆ្នាំមកហើយ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិទ្រា ឃុំទ្រា  ស្រុកសំរោង ខេត្តតាកែវ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តបាញ់បេតុង មួយគ្រឿងម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1154 របស់ ក្រុមហុ៊នហាយលែន  បានមកបាញ់បេតុង នៅការដ្ឋានសំណង់ ខាងលើ មានគ្នា៥ទៅ៦នាក់ ខណៈ​ដែល​អ្នកបញ្ជា ផ្នែកប្រព័ន្ធបាញ់បេតុង ឈរ បញ្ជា រីឯជនរងគ្រោះនិងនិងកម្មករម្នាក់ទៀត កាន់ក្បាលទុយោ បាញ់បេតុង ចាក់ធ្នឹម ដោយ​បោះ​ទុយោ បាញ់រំលងខ្សែកាបភ្លើង របស់ក្រុមហ៊ុនអគ្គីសនីកម្ពុជា ដែលនៅតាមបណ្តោយផ្លូវទំបន់កប់ស្រូវ រៀប​ចំនឹងបាញ់​បេតុង​ ហើយស្រាប់តែ អ្នកបញ្ជា ទុយោបាញ់ ធ្វេសប្រហែស មិនបានមើលលើ បែជា ទុយោប៉ះនឹងខ្សែកាបភ្លើង ឆ្លងឆក់ ជនរងគ្រោះ​ដែល​កំពុង​កាន់ ចុងទុយោ បណ្តាលឲ្យ ឆក់ឆេះរោល ខ្លោចពេញខ្លួន ឆេះទាំងខោអាវអស់ ។ ក្រោយកើតហេតុ ក្រុមបុគ្គលិក ដែលរួមដំណើរ តាមរថយន្ត ខាងលើ បាននាំគ្នារត់គេចខ្លួនបាត់អស់ បន្សល់ទុកតែ រថយន្តបាញ់បេតុង និងសាកសព ចោលនៅ កន្លែងកើតហេតុ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានរិះគន់ផងដែរ ដល់អ្នកកាន់ប្រព័ន្ធបញ្ជាបាញ់បេតុង រថយន្តក្រុម ហុ៊នខាងលើ ដោយសារ​ធ្វេស​ប្រហែស ក្នុហការបញ្ជាទុយោបាញ់បេតុង មិនបនគិតពីផលប៉ះពាល់ ជុំវិញខ្លួន សុទ្ធតែខ្សែកាបបភ្លើង ដែលមានតុងស្យុងខ្ពស់ ទើប​ដាក់ទម្លាក់ទុយោ គងលើខ្សែកាប បណ្តាលឲ្យឆ្លងឆក់ បង្កគ្រោះថ្នាក់ ដល់បុគ្គលិកខ្លួនឯង ។

ករណីខាងលើ ក្រោយពី ក្រុមការងារ រថយន្តក្រុមហ៊ុនខាងលើនាំគ្នារត់គេចខ្លួនបាត់អស់ ទុកសាក សពចោល នៅកន្លែងកើតហេតុ ។ ចំណែក​សមត្ថកិច្ច ទាំងមូលដ្ឋាន ទាំងសមត្ថកិច្ចជំនាញ បានត្រឹម ពិនិត្យ ស្លាកស្នាម យាមរងចាំ ខាងតំណាងក្រុម​ហ៊ុនក្រឡុកសុីម៉ង់ត៍ និងក្រុមហុ៊ន មកបំភ្លឺជុំវិញ ករណីខាងលើ នៅកន្លែងកើតហេតុ ។ អស់រយះពេល២ម៉ោងក្រោយមក សកសព បន្ទាប់ពី សមត្ថ​កិច្ច​ជំនាញពិនិត្យកោសល្យវិច័យរួច  រួមជាមួយតំណាងក្រុមហុ៊ន បានប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ​តាម​ប្រពៃណី ៕

RELATED ARTICLES