ភ្នំពេញ ៖ កញ្ញាពេជ្រ សូលីដា ហៅជីជី ពិធីការិនី និងជាតារាសម្តែងរូបស្រស់ សាច់សខ្ចី ថ្មីៗនេះ បាន បង្ហាញមុខសង្សារ ជាតារាចម្រៀងជំនាន់ថ្មី លោកគឿន នភាល័យ ដោយនាងព្រលយពាក្យថា មិនដឹង ថាអាចនៅជាមួយគ្នាបានយូរប៉ុនណាទេ តែបើអាច ចង់ឲ្យនៅក្បែរគ្នាជារៀងរហូត។
កញ្ញាពេជ្រ សូលីដា ហៅជីជី ពិធីការិនី បានបង្ហោះរូបភាពឱបថើបយ៉ាងស្និទ្ធស្នាលស្នេហាជាមួយតារាចម្រៀង គឿន នភាល័យ ជាសង្សារ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ជាមួយសំណេរថា «មិនដឹងថាអាចនៅជាមួយគ្នាបែបនេះបានយូរប៉ុនណា តែបើអាច ចង់ឲ្យនៅក្បែរគ្នារៀង រហូត Norphealey Koeun»។
ជុំវិញការបង្ហាញមុខគូស្នេហ៍ជាសាធារណ: ជាលើកដំបូងនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់ បន្ថែមពីកញ្ញាពេជ្រ សូលីដា ហៅជីជី បានទេ កាលពីល្ងាចម្សិលមិញ ។ ចំណែក លោកគឿន នភាល័យ ក៏មិនអាចសុំយោបល់បានដែរនៅល្ងាចថ្ងៃដដែលនោះ។
ទោះបីជាយ៉ាងណា អ្នកនាងពេជ្រ សិរីរ័ត្ន បងស្រីបង្កើត របស់កញ្ញាជីជី បានស៊ែរព័ត៌មាន រូបភាពនិង សំណេររបស់កញ្ញាជីជី ខាងលើ ជាមួយសំណេរជូនពរប្អូនស្រីថា «បងជូនពរប្អូនទាំងពីរ ពីចម្ងាយ»។ឆ្លើយតបការជូនពររបស់អនាគតបងថ្លៃខាងលើនេះ លោកគឿន នភាល័យ បានសរសេរងា «នៅក្បែររាល់ ថ្ងៃហើយ ជូនពរពីចម្ងាយយ៉ាងម៉េចអ្នកបង?»។
ចំណែកតារាចម្រៀង ករុណា ពេជ្រ ទំនងជាដឹងរឿងទំនាក់ទំនងរវាងអ្នកទាំងពីរដែរ ក៏បានជូនពរគូស្នេហ៍ មួយគួនេះដែរថា «ជូនពរអ្នកទាំងពីរ ពីផ្ទះ»។
សូមបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលស្រីស្អាត ពេជ្រ សូលីដា ហៅជីជី បានបង្ហាញមុខបុរសជាសង្សារ ខណ:ដែលកន្លងទៅធ្លាប់មានពាក្យចចាមអារ៉ាមថាមាន បុរសមិនតិចនាក់ទេ តាមសុំស្នេហ៍នាង តែនាងមិន ដែលបង្ហាញថាបុរសណាម្នាក់ ជាម្ចាស់បេះដូងនាងទេ ដូច្នេះគេជឿថា ប្រុសសង្ហា គឿន នភាល័យ ជាបុរស ជិះសេះស ដែលនាងសម្រេចជ្រើសជាគូអនាគតហើយមើលទៅ ព្រោះបើបុរសម្នាក់នេះមិនច្បាស់លាស់ នាង ប្រាកដជាមិនហ៊ានបង្ហាញជាសាធារណ: បែបនេះទេ៕ ខៀវទុំ