Monday, March 17, 2025
Homeព័ត៌មានជាតិឃាត់​ខ្លួនជន​ដៃដល់ ផឹកស៊ីវាយស្រ្តីម្នាក់ ប៉ោងមុខ

ឃាត់​ខ្លួនជន​ដៃដល់ ផឹកស៊ីវាយស្រ្តីម្នាក់ ប៉ោងមុខ

ភ្នំពេញ៖នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករាកម្លាំងអាវុធហត្ថរាជធានី ភ្នំពេញចុះទៅឃាត់​ខ្លួនជនដៃ​ដល់ម្នាក់​ដែល​ផឹក​ស៊ីស្រវឹងវាយស្រ្តីម្នាក់ដែលមកលេងផ្ទះបងប្អូននៅថ្ងៃបុណ្យចូលឆ្នាំចិន​ បណ្ដាលអោយរងរបួសប៉ោង​មុខ កាលពីវេលាម៉ោង៣​និង ៣០រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នៅមុខវត្តសាមគ្គីរង្សីតាមបណ្ដោយផ្លូវលំ ស្ថិតក្នុងភូមិទ្រា២ សង្កាត់សង្ទឹមានជ័យ ខណ្ឌ​មានជ័យ។

ស្រ្តីរងគ្រោះមានឈ្មោះឆណូន អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិសែនសុខ សង្កាត់សែនសុខ ខណ្ឌសែនសុខ​ចំណែក​ជន​បង្ក​ដែល​ឃាត់ខ្លួនបានមានឈ្មោះហេងឡុង ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ។

តាមសម្ដីស្រី្តរងគ្រោះបានអោយដឹងថា នៅថ្ងៃបុណ្យចូលឆ្នាំចិនថ្ងៃទីមួយរួបគាត់បានមកលេងផ្ទះបង​ប្អូននៅចំណុច​កើតហេតុ​ខាង​លើ​ ហើយមានផ្ទះអ្នកជិតខាងបានចាក់ធុងបាសលឺខ្លាំងៗ​​រូបគាត់ក៏បានទៅប្រាប់ថាកុំអោយចាក់លឺខ្លាំងពេក ​នៅតែបើកឮដដែល​ក៏ទៅ​ប្រាប់​ម្ដងទៀត ស្រាប់តែម្ចាស់ផ្ទះចេញមក​បានទាក់សម្ដីគ្នាហើយបានវាយទៅលើរូបគាត់ បណ្តាលអោយប៉ោងមុខ។

បន្ទាប់ពីកើតហេតុជនរងគ្រោះ​ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ឱ្យជួយរក​យុត្តិមធ៍ដល់​រូបគាត់ផង តែនគរបាលប៉ុស្តិស្ទឹងមានជ័យ ហាក់បីដូចជាមិនចាត់ការចំពោះរឿងនេះ គាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅ​អាវុធហត្ថ​ក្រុងភ្នំពេញ វិញម្ដង ទើបនៅព្រឹកថ្ងៃទី៣១ ខែមករា ​កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានដាក់កម្លាំង ចុះទៅចាប់ជនបង្កបានម្នាក់​កំពុងឈរនៅ​មុខ​ផ្ទះ​។

​ជនបង្កត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញនាំយកទៅសួរនាំនិងកសាងសំណុំរឿង​ចាត់ការតាមច្បាប់ ៕

 

RELATED ARTICLES