Sunday, March 16, 2025
Homeព័ត៌មានជាតិស្រីក្មេង​ចេញពីរាំធុង​បាស់ ប្រុស​៣នាក់ ចាប់​រំលោភ​បូក

ស្រីក្មេង​ចេញពីរាំធុង​បាស់ ប្រុស​៣នាក់ ចាប់​រំលោភ​បូក

ខេត្តពោធិ៍សាត់ ៖ នារីវ័យក្មេងម្នាក់ បានទៅរាំលេងធុងបាស់នៅក្នុងភូមិ រហូតដល់ពាក់ កណ្តាលអធ្រាត្រ ទើបដើរត្រឡប់មកផ្ទះវិញ លុះដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវប្រុសល្មោភកាម ចំនួន៣នាក់ បានចាប់អូសដៃចូលទៅក្នុងគុម្ព ប្ញស្សីរំលោភបូក រួចក៏រត់គេច​ខ្លួនបាត់​ស្រមោល លុះនារីរងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ច ស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែ មករា ឆ្នាំ២០១៧ នៅចំណុចភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។

ជនសង្ស័យល្មោភកាម ដែលចាប់រំលោភ សេពសន្ថវៈនារីរងគ្រោះក្នុងគុម្ពប្ញស្សីនោះ មាន ឈ្មោះផល ភិន ហៅជ័យ អាយុ២៩ឆ្នាំ មុខ​របរ កសិករ មានលំនៅក្នុងភូមិ-ឃុំដែលសមត្ថកិច្ច ចុះចាប់ឃាត់ខ្លួន។ ចំណែកបក្ខពួកជនសង្ស័យ ចំនួន២នាក់ទៀត មិនត្រូវបានគេ​ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា រស់នៅភូមិ ជាមួយជនសង្ស័យ។ ដោយឡែកនារីរងគ្រោះ មានឈ្មោះស.ស.ម អាយុ​១៧​ឆ្នាំ មានលំនៅ ក្នុងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិរបស់ នាង មានពិធីមង្គលការកូនអ្នកស្រុកម្នាក់ លុះ ដល់យប់មានដាក់ធុងបាស់រាំលេងកម្សាន្តទៀត ផង។ ចំណែកនាងក៏បាន​ទៅចូលរួម​រាំលេង​ធុង បាស់ជាមួយគេឯងដែរ រហូតដល់វេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នាងក៏ដើរត្រឡប់ទៅ​ផ្ទះ​វិញ លុះ ពេលដើរបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែលេច មុខជនសង្ស័យឈ្មោះផល ភិន ហៅជ័យ រួមនិង បក្ខពួក២នាក់ទៀត(មិន​ស្គាល់​អត្តសញ្ញាណ) បានចេញមកស្ទាក់ផ្លូវនាង រួចចាប់អូសដៃនាង ចូលទៅក្នុងគុម្ពប្ញស្សី ហើយឈ្មោះផល ភិន បានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈនាង ទាំងកំរោលរហូតដល់បានសម្រេច។

នារីរងគ្រោះបន្តថា ក្រោយពីជនសង្ស័យ ឈ្មោះផល ភិន រំលោភនាងបានសម្រេចហើយ បក្ខពួកជនសង្ស័យចំនួន២នាក់ទៀត បានព្យាយាមចាប់បីនាងយកទៅមាត់ព្រៃ បម្រុងនឹង រំលោភសេពសន្ថវៈបន្ថែមទៀត តែនាងប្រឹង រើបម្រះរួច និងស្រែកហៅឱ្យគេ​ឯងជួយ ទើប ធ្វើឱ្យជនសង្ស័យទាំង៣នាក់ បាននាំគ្នារត់គេច ខ្លួនបាត់ស្រមោលអស់។ សរុបមក ជនសង្ស័យ ទាំង៣នាក់ បាន​ព្យាយាម​រំលោភបូកលើនាង តែមានតែជនសង្ស័យ ឈ្មោះផល ភិន តែម្នាក់ ប៉ុណ្ណោះដែលរំលោភនាងបានសម្រេច ចំណែក ២​នាក់ទៀត មិនទាន់បានរំលោភនាងនៅឡើយ ក៏ត្រូវនាងស្រែក ធ្វើឱ្យពួកគេភ័យស្លន់ស្លោរត់ គេចខ្លួនអស់ទៅ។

នារីរងគ្រោះបញ្ជាក់ថា ក្រោយកើតហេតុ នាងបានរៀបរាប់រឿងរ៉ាវ ឱ្យឪពុកម្តាយបាន ដឹង បន្ទាប់មកក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួន ជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ច បានទទួលពាក្យបណ្តឹងពីនារីរងគ្រោះ រួចក៏បាន ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ និងបាននាំ​ខ្លួន​យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ផល ភិន ហៅជ័យ បានសារភាពថា រូបគេពិត ជាបានធ្វើសកម្មភាព រំលោភសេពសន្ថវៈ​នារី​​រងគ្រោះ រហូតដល់បានសម្រេចប្រាកដមែន។ នៅមុនពេលកើតហេតុ រូបគេរួមនិងបក្ខពួក២ នាក់ទៀត បាននាំគ្នាទៅរាំលេង​ធុង​បាស់នៅក្នុង ភូមិកើតហេតុខាងលើ រួចក៏បានជួបនារីរងគ្រោះ និងបាននិយាយគ្នាលេងផងដែរ។ លុះក្រោយ ពេលរាំធុងបាស់រួច ឃើញ​នារី​រងគ្រោះដើរត្រឡប់ ទៅផ្ទះវិញតែម្នាក់ឯង ពួកគេទាំង៣នាក់ ក៏នាំ គ្នាដើរតាមពីក្រោយ និងបាន​ចាប់អូសដៃនារីរង​គ្រោះ​ចូល​គុម្ពប្ញស្សីរំលោភ រហូតដល់បាន សម្រេច ចំណែកបក្ខពួក២នាក់ទៀត ប្រុង រំលោភដែរ តែត្រូវនារីរងគ្រោះស្រែកផ្អើលនាំ គ្នារត់គេចខ្លួន​អស់ ទីបំផុត មកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ រូបគេក៏ត្រូវសមត្ថកិច្ច្ច ចាប់ឃាត់ខ្លួនតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខ​ពួក ជនសង្ស័យ២នាក់ផ្សេងទៀត ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន នាំយក មកផ្តន្ទាទោសតាមច្បាប់៕” សាមឿន

RELATED ARTICLES