ខេត្តតាកែវ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ត្រឡប់មកដល់ផ្ទះវិញ ក៏ រករឿងឈ្លោះប្រកែកវាយដំប្រពន្ធយ៉ាងចាស់ដៃ រហូតដល់ប្រពន្ធទ្រាំលែងបាន ក៏ទាញដំបង គល់ ប្ញស្សី សំពងប្តីវិញជាច្រើនដំបង បណ្តាលឱ្យ បុរសជាប្តីដាច់ខ្យល់ស្លាប់នៅនឹងកន្លែងយ៉ាង អាណោចអាធ័ម កាលពីវេលាម៉ោង៦និង១០ នាទីព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់។
ស្ត្រីបង្កហេតុដែលទាញដំបងសំពងប្តី រហូត ដល់ស្លាប់នោះ មានឈ្មោះអឺម បូរ អាយុ៥៥ឆ្នាំ មុខរបរកសិករ។ ចំណែកបុរសរងគ្រោះជាប្តី មានឈ្មោះឃុន ខេង អាយុ៥៨ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធខាងលើនេះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ប្តីប្រពន្ធខាងលើនេះ ឧស្សាហ៍កើតមានជម្លោះ នឹងគ្នាខ្លាំងណាស់ ព្រោះតែប្តីជាមនុស្សប្រមឹក តែងផឹកស្រាស្រវឹងជាប្រចាំនិងរករឿងឈ្លោះ ប្រកែកវាយដំប្រពន្ធជាញឹកញាប់ ចំណែកស្ត្រី ជាប្រពន្ធ កន្លងមកក៏ធ្លាប់តបតប្តីវិញ ខ្លះដែរ តែ មិនធ្ងន់ធ្ងរ រហូតដូចលើកនេះទេ។
ប្រភពដដែលបន្តថា នៅមុនពេលកើត- ហេតុ គេឃើញបុរសរងគ្រោះជាប្តី បានផឹកស្រា ស្រវឹងជោក លុះត្រឡប់មកដល់ផ្ទះវិញ ក៏រក រឿងឈ្លោះប្រកែកជាមួយប្រពន្ធ លុះខឹងនឹង ប្រពន្ធតមាត់ ក៏ស្ទុះទៅវាយដំប្រពន្ធយ៉ាងចាស់ ដៃ រហូតធ្វើឱ្យស្ត្រីជាប្រពន្ធទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញដំបងគល់ប្ញស្សី ដែលពុះជាពីរ ប្រវែង១,៤០ម៉ែត្រ វាយសំពងទៅលើបុរសជា ប្តីវិញ ចំក្បាល និងដងខ្លួនជាច្រើនដំបង បណ្តាលឱ្យបុរសជាប្តីរូបនោះ ដាច់ខ្យល់ស្លាប់នៅនឹង កន្លែងយ៉ាងអាណោចអាធ័ម។
លោកវរសេនីយ៍ត្រី ឌុក ធីយ៉ា អធិការ នគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ក្រោយពី ទទួលបានសេចក្តីរាយការណ៍ថា មានករណីហិង្សា ក្នុងគ្រួសារ រហូតបណ្តាលឱ្យមនុស្សស្លាប់រួចមក សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតិងាំកើតហេតុ និងបានចាប់ឃាត់ខ្លួនស្ត្រីបង្កជាប្រពន្ធនាំ យកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីបង្កហេតុបាន សារភាពថាគាត់ពិតជាបានវាយសំពងប្តី បណ្តាល ឱ្យស្លាប់ប្រាកដមែន មូលហេតុក៏ព្រោះតែគាត់ ខឹងនឹងប្តីដែលផឹកស្រាស្រវឹង ហើយរករឿង វាយដំគាត់ ទើបគាត់ទប់កំហឹងមិនជាប់ ក៏ជ្រុល ដៃទាញដំបងសំពងប្តី បណ្តាលឱ្យស្លាប់បែបនេះ តែម្តង។
ស្ត្រីបង្កហេតុ ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី។
ដោយឡែកសពជនរងគ្រោះត្រូវបាន សមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕ វណ្ណ វុធ