ភ្នំពេញ៖ភាពច្របូកច្របល់ពេញពិភពចង្វាក់រ៉េបបានកើតឡើងបង្កភា្ញក់ផ្អើលពេញបណ្ដាញសង្គម នៅពេល ដែលតារាចម្រៀងរ៉េបលោកឡេង តារា ហៅខ្មែរមួយជីវិតបានបង្ហាញយោបល់ថាតារាលំដាប់ដូចព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មិនគូច្រៀងចង្វាក់រ៉េប ដែលធ្វើឲ្យពេលនេះប្រតិកម្មពីFan របស់លោកប៊ុនថៃ មិនពេញចិត្ត ការលើកឡើងរបស់លោកខ្មែរមួយជីវិតឡើយ ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះតារាចម្រៀងអ៊ីណូ ដែលជា អ្នកច្រៀងរ៉េបមួយរូបដែរបង្ហាញការគាំទ្រពេញទំហ៊ឹងចំពោះលោកប៊ុនថៃ ខណៈដែលតារាចម្រៀងជើងចាស់ លោកសាន ផានិត បាននិយាយឌឺដងឲ្យសិស្សប្អូនសិរីមន្ដ ឃើញហើយឈឺក្បាល។
ខេមរៈ សិរីមន្ដ បានតបទៅលោកខ្មែរមួយជីវិតថាបើតាំងខ្លួនជាអ្នកសិល្បៈហើយកុំចង្អៀត ចង្អល់ពេក២០ឆ្នាំ មកនេះ តើចង្វាក់អ្វីដែលខេមរៈ សិរីមន្ដ មិនធ្លាប់ច្រៀង ហើយច្រៀងតាំងពីប្អូនសិល្បៈខ្លះ មិនទាន់ចេះស្លៀក ខោផងសូមទានជា្រប។តារាកូន៣រូបនេះបន្ថែមសំណេរទៅលោកខ្មែរមួយជីវិត ដោយសង្កត់ថា”ប្អូនត្រូវចាំ ថាប្អូនគ្មានសិទ្ធិមកចាត់ចែងមិនឲ្យបងច្រៀងចង្វាក់នេះ មិនឲ្យច្រៀងចង្វាក់នោះ នោះទេ។ទីផ្សារសេរីអ្នកណាធ្វើអីធ្វើបានធ្វើទៅ តាមសម្ថភាពនិងលទ្ធភាពរៀងៗខ្លួន ប្អូនចង់ច្រៀងចង្វាក់អ្វីបងក៍មិន ហាមដែរ ហើយចង្វាក់ទាំងអស់នោះបងបានច្រៀង3,4 Vol កាលជាង១០ឆ្នាំរួចទៅហើយ គឺតាមទីផ្សារសូម ទានជ្រាប”។
បន្ទាប់ពីឃើញខេមរៈ សិរីមន្ដ លើកឡើងបែបនេះតារាចម្រៀងអ៊ីណូ បានចេញសារគាំទ្រ១០០% តែម្ដងដោយ លើកឡើងថា”Eno ហៅណូណូ សូមគាំទ្រនូវសំដីឧកញ៉ាខេមរៈ សិរីមន្ដ …គឺលោកគ្មានសិទ្ធិអ្វីមកចាត់ចែង មកប្រកាន់ មិនឲ្យច្រៀងចង្វាក់នេះ ឬRhythm នោះឬទេ ទីផ្សារសេរី បើមានសម្ថភាព ឬដើរឲ្យទាន់សម័យ ហើយមួយទៀតយើងបូករួមគ្នាទៅថី ខំប្រឹងទាំងអស់គ្នាទៅថី មិនល្អ ដើម្បីឲ្យសិល្បៈយើងកាន់តែរីកចម្រើន វាមិនចំណេញ សូមទានជ្រាប ក្នុងនាមEno ក៍ជាអ្នកនិពន្ធម្នាក់”។
ផ្ទុយពីការលើកឡើងរបស់ខេមរៈ សិរីមន្ដ នោះតារាចម្រៀងជើងចាស់លោកសាន ផានិត មិនបានគាំទ្រនូវ ការលើកឡើងរបស់សិស្សប្អូនប៊ុនថៃ ឡើយព្រោះលោកយល់ថាពាក្យពេជ្រន៍ទាំងនោះហាក់ដូច ជាចាត់ ទុកខ្លួនឯងជាស្ដេចចម្រៀង ហើយធ្វើឲ្យខ្មាសគេទៅវិញទេ។លោកផានិត លើកឡើងថា”ស្ដេចចម្រៀង លើលោកមានតែស្រុកខ្មែរមួយគត់ដែលផុសអ៊ួតខ្លួនឯង និងបានលោភគ្រប់ទម្រង់Rip Kh ,Embarrassed “។
ក្រោយឃើញអតីតតារាហង្សមាសរូបនេះចេញសារផ្ទួនៗគ្នាបែបនេះFan របស់ខេមរៈ សិរីមន្ដ បានលើក ឡើងថាលោកខ្មែរមួយេះជីវិតធ្វើរឿងនេះឡើងដើម្បីចង់ល្បី ទើបលោកឡេង តារា តបទៅវិញថា”តោង ល្បីអាចម៍ស្អីទេ ឆ្អើមណាស់ បានហើយប៉ុណ្ណឹងចុះ ចាត់ទុកថាខ្ញុំជាតួអាក្រក់ចុះលើកនេះ ព្រោះមាត់ខ្ញុំគ្មាន គម្រប ខ្ញុំទទួលស្គាល់ តែចង់និយាយថាពួកអាតួឯកមួយចំនួន ដែលចាំសើចភាគច្រើនគឺពួកអាតួល្អក្លែងក្លាយ ប៉ិនខាងតួកំសត់ មិនហ៊ានហាមាត់ខ្លាចប៉ះគេ មិនមែនមានន័យថាខ្លួនមនុស្សល្អទេ គ្រាន់តែពូកែលាក់ពុត”។
ចំណែកអតីតអ្នកនិពន្ធ និងដឹកនាំម្ដែងខារ៉ាអូខេនៅហង្សមាសលោកខាំ ភូរិ ដែលបច្ចុប្បន្នជាអ្នកគ្រប់ គ្រង Akasa Music នោះបានលើកឡើងថាពីមុនលោកមិនដែលចេះស្ដាប់ចង្វាក់រ៉េប ឡើយ ប៉ុន្ដែលោកក៍ដូចជា ពលរដ្ឋជាច្រើនទៀតប្ដូរមកចេះស្ដាប់បទប្រភេទនេះវិញក្រោយពីតារាចម្រៀងវណ្ណដា ចេញបទ”J+o 2 “ហើយលោកថាវណ្ណដា បានផ្លាស់ប្ដូរផ្នក់គំនិតលោកឲ្យចេះស្ដាប់បទរ៉េប ។លោកភូរិ បានឲ្យយោបល់ថា លោកខ្មែរមួយជីវិតគូរតែចេញមុខសុំទោសលើឈ្មោះតារាចម្រៀងដែលខ្លួនបាននិយាយប៉ះទាំងនោះព្រោះពួកគេត្រូវបានទស្សនិកជនដាក់ពិន្ទុទទួលស្គាល់ជាង២០ឆ្នាំមកហើយ។ប៉ុន្ដែFan របស់លោកខ្មែរមួយជីវិតបានប្រ ឆាំងនិងខ្លះថាលោកឡេង តារា និយាយត្រូវភាគច្រើន ខណៈដែលFan គាំទ្រសិរីមន្ដ នៅតែបន្ដឌឺដងឲ្យលោក ខ្មែរមួយជីវិតបើទោះជាលោកសូមបញ្ចប់ទៅហើយក្ដី ។
ដោយឡែកលោកព្រាប សុវត្ថិ គ្មានការបញ្ចេញមតិណាមួយតបទៅលោកខ្មែរមួយជីវិតនោះទេ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។
គូរបញ្ជាក់ថាបច្ចុប្បន្នតារាច្រៀងរ៉េបមានដូចជាវណ្ណដា ,ងួន ចាន់ដេវីត ,ខ្មែរមួយជីវិត,ព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,អ៊ីណូ ,សុវត្ថិ មុនីវណ្ណ ,ទេព ពិសិដ្ឋ ,ពេជ្រ សោភា និងទេព បូពឹក្ស ជាដើម។ប៉ុន្ដែតាមព័តមានពីអ្នករៀបចំប្រគុំតន្រ្ដីធំៗបានបង្ហើបថាក្នុងចំណោមតារាខាងលើគឺមានតែលោកវណ្ណដា ទេដែលមានតម្លៃខ្លួនខ្ពស់ជាងគេក្នុងការច្រៀងរ៉េប គិតត្រឹមឆ្នាំ២០២៤ ខណៈដែលព្រាប សុវត្ថិ នៅតែជាតារា ចម្រៀងសម័យដែលឈលើគេរយៈពេល២៧ឆ្នាំ មកហើយ ៕