ភ្នំពេញ៖ការប្រកួតបវរកញ្ញាសាកលលោកឆ្នាំ២០២៣(Miss Global 2023) បានឈានដល់វគ្គ ប្រកួតប្រជែង ឈុតតំណាងជាតិ(National Costume Competition ) កាលពីរាត្រីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដែលរៀបចំ ដឹកនាំដោយលោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស សហការណ៍ជាមួយស្ថានីយ៍ទូរទស្សន៍បាយ័ន។ពិតណាស់នៅវគ្គពិសេសនេះបេក្ខភាពចំនួន៨២ប្រទេស បានបង្ហាញឈុតតំណាងជាតិរបស់ប្រទេស នីមួយ យ៉ាងស្រស់ស្អាតនិងគូរឲ្យទាក់ទាញរៀងៗខ្លួន ខណៈដែលតំណាងកម្ពុជាកញ្ញាលក្ខណ៍ មុនីអានីតា ក៍មានភាព លេចធ្លោខ្លាំងផងដែរក្នុងឈុតប្រទីប ដែលបង្ហាញក្នុងពិធីបុណ្យអ៊ំទូករបស់ខ្មែរឡើងឆាក។
លក្ខណ៍ មុនីអានីតា មានស្រុកកំណើតនៅទីក្រុងភ្នំពេញ អាយុ១៩ឆ្នាំ កម្ពស់១,៧១ម៉ែត្រ និង៤៩ គ.ក្រ បានឲ្យ ដឹងថានាងមានអារម្មណ៍រំភើបចំពោះការបង្ហាញឈុតតំណាងជាតិរបស់កម្ពុជាទៅកាន់ពិភពលោក ហើយ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ(Final)នៅថ្ងៃទី១៨ ខែ១ គឺនាងបានត្រៀមខ្លួនរួចរាល់ ហេតុនេះមានជំនឿរជឿរជាក់លើ ខ្លួនឯងដល់ទៅ៩៩% ថានឹងឈ្នះមកុដដោយសារតែនាងមានការហ្វិកហាត់បានដិតដល់ ហេតុនេះបានយល់ ច្បាស់ពីកម្មវិធីមួយនេះ អីចឹងនាងសូមឲ្យទស្សនិកជនជួយគាំទ្រដល់រូបនាងផង។
ព្រឹត្តិការណ៍Miss Global 2023 បានរៀបចំនៅ២ប្រទេសគឺកម្ពុជានិងវៀតណាម ប៉ុន្ដែការប្រកួតផ្ដាច់ព្រ័ត្រ បានរៀបចំលើទឹកដីកម្ពុជា ដែលលោកអ៊ិន សុភិន ធ្លាប់ប្រាប់ថានេះជារឿងល្អព្រោះធ្វើឲ្យពិភពលោក បាន ស្គាល់កម្ពុជាកាន់តែច្បាស់ហើយបេក្ខភាពTop 5 នឹងត្រូវបានក្រុមការងារលោកជូនទៅទស្សនាប្រាសាទ អង្គរវត្តក្រោយប្រកួតបញ្ចប់។លោកថាសូមកុំឲ្យគេមើលរំលងពីវិស័យបវរកញ្ញ ព្រោះតាមរយៈកម្មវិធី មួយ នេះជួយជម្រុញដល់វិស័យទេសចរកម្ពុជានាំឲ្យភ្ញៀវមកទស្សនាប្រទេសយើងនាពេលខាងមុខកាន់តែច្រើន ថែមទៀតជាមិនខាន។
កញ្ញាកាន បវរកញ្ញាមកពីប្រទេសថៃ បានឲ្យដឹងថានាងបានយកឈុតបែបជំនឿរសាសនាមួយមក បង្ហាញជាមួយត្បូងរបស់ថៃ ភ្ជាប់ជាមួយរចនាបទរបស់ថៃ។ឈុតនេះមានការរៀបចំរយៈពេលជា ច្រើនថ្ងៃទើបរួចរាល់ ហើយនាងអរគុណដល់Fan របស់នាងទាំងនៅកម្ពុជានិងថៃ រួមទាំងនៅពិភព លោកដែលតាមដានព្រឹត្តិការណ៍មួយនេះរហូតមក។
គេឃើញនៅStudio ទូរទស្សន៍បាយ័នស្ទឹងមានជ័យមានFan ទៅលើកទឹកចិត្តដល់កញ្ញា លក្ខណ៍ មុនីអានីតា ច្រើនហើយពួកគេស្រែកហ៊ោពេលនាងគ្រងឈុតប្រទីពតំណាងឲ្យពិធីបុណ្យអ៊ំទូករបស់ខ្មែរ ក្នុងព្រឹត្តិការណ៍ ដ៍ធំជាលក្ខណៈអន្ដរជាតិនេះ។
កញ្ញាវណ្ណៈ បូរមី ជាពិធីការិនីម្នាក់ដែលចាប់ដៃជាមួយកញ្ញាអេណា ក្នុងកម្មវិធីMiss Global 2023 នោះបាន ឲ្យដឹងថាក្នុងនាមជាMC មានអារម្មណ៍រំភើបព្រោះជាកម្មវិធីលក្ខណៈអន្ដរជាតិដែលអាជីពនេះជាលើក ដំបូង សម្រាប់នាង។នាងថាស្រលាញ់អាជីពMC ដូចគ្នាទៅនិងការសម្ដែងដែរ ហេតុនេះបន្ទាប់ពីចប់កម្មវិធី មួយនេះ សង្ឃឹមថាខាងAgency នឹងមើលឃើញនាង។នាងថានៅដើមឆ្នាំ២០២៤ នេះនាងត្រៀមចេញថតរឿងខ្មោច ដែលម្ដងនេះនាងលេងជាតួម្ដាយវ័យក្មេង។
គូរកត់សម្គាល់ថាតំណាងកម្ពុជាកញ្ញាលក្ខណ៍ មុនីអានីតា ជាម្ចាស់ពានMiss Universe Cambodia 2023 និងជាជ័យលាភីរងទី២ កម្មវិធីMiss Supranational 2023 ហើយនាងអាច និយាយភាសារអង់គ្លេសបាន យ៉ាងស្ទាត់ជំនាញផងដែរ។មុនីអានីតា មិនធ្លាប់ថតភាពយន្ដពីមុនមកទេ ខណៈបច្ចុប្បន្ននាងជានិស្សិតឆ្នាំទី១ ផ្នែកFashion Design នៅសាលាLimkokwing និងជាMC ម្នាក់នៅទូរទស្សន៍បាយ័នទៀតផង។មហាជនរងចាំមើលថាការតាំងចិត្តខ្ពស់របស់កញ្ញាលក្ខណ៍ មុនីអានីតា ធ្វើឲ្យនាងសម្រេចបានក្ដីសុបិនធំគ្រង មកុដMiss Global 2023 នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានដែរឬយ៉ាងណា ?