Monday, November 18, 2024
Homeព័ត៌មានសិល្បៈលោកអ៊ិន សុភិន ៖នឹងរៀបចំផ្ដាច់មុខ Miss Global 2024 នៅលើទឹកដីកម្ពុជា

លោកអ៊ិន សុភិន ៖នឹងរៀបចំផ្ដាច់មុខ Miss Global 2024 នៅលើទឹកដីកម្ពុជា

ភ្នំពេញ៖ថ្លែងក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី២២ ខែមករា លោកអ៊ិន សុភិន ថៅកែ​ផលិតកម្មម​ហាហង្សនិងជាអ្នកដឹកនាំការប្រកួតMiss Global 2023 ដែលផ្ដាច់ព្រ័ត្រកាល​ពីថ្ងៃ​ទី១៨ ខែមករា ឆ្នាំ២០២៤ នោះបានប្រកាសថាសម្រាប់រវដូវកាលថ្មីការប្រកួត​បវរកញ្ញា​សាកល​លោក ២០២៤(Miss Global 2024) ខាងមុខ​នេះកម្ពុជាទទួលបានអាជ្ញាប័ណ្ឌ(license) ផ្ដាច់មុខ​ក្នុង​ការរៀបចំព្រឹត្ដិការណ៍ដ៍ធំលក្ខណៈ​អន្ដរ​ជាតិ ដែលនេះជារឿងល្អសម្រាប់​កម្ពុជាដើម្បី​ឲ្យពិ​ភព​លោក​បានស្គាល់កម្ពុជា​កាន់តែ​ច្បាស់ថែមទៀតតាមរយៈការ​ប្រជែង​សម្រស់បវរ​កញ្ញា​លំដាប់ពិភពលោកមួយនេះ។លោកសុភិន ប្រាប់ទៀតថាការប្រកួតMiss Global 2024 នឹង​ចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយតាមព័តមានដែលលោក​ទទួល​បាន​គឺ​មានបេក្ខភាពមកពីប្រទេសផ្សេងៗចូលរួមប្រកួតច្រើនលើសពីMiss Global 2023 ទៅ​ទៀត។

លោកថាការដែលកម្ពុជាទទួលបានការទុកចិត្តពីស្ថាប័នMiss Global  ឲ្យរៀបចំផ្ដាច់​មុខMiss Global 2024 នោះគឺដោយសារតែការរៀបចំMiss Global 2023 ទទួលបានការ​ជោគ​ជ័យ និងបញ្ចប់ទៅដោយរលូន ទើប​ពិភពលោកមានការចាប់​អារម្មណ៍ខ្លាំងលើកម្ពុជាដែល​ជាម្ចាស់ផ្ទះរៀបចំFinal ព្រឹត្តិការណ៍ដ៍ធំមួយនេះ បើទោះ​ជានៅវគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​(Simi Final )រៀបចំនៅវៀតណាមក្ដី ។ថៅកែផលិតកម្មមហាហង្សរូបនេះបញ្ជាក់ថាវិស័យ​បវរ​កញ្ញាមិនអាចមើលរំលងបានទេពោលគឺការរៀបចំ​ព្រឹត្តិការដ៍អស្ចារ្យបែបនេះធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ ហើយក៍ជួយជម្រុញវិស័យទេស​ចរកម្ពុជា​ឲ្យកាន់តែផុសផុល​ភ្ញៀវ​អន្ដរ​ជាតិមកទស្សនាកម្ពុជាកាន់តែច្រើនផងដែរ ។

 គូរបញ្ជាក់ថានៅថ្ងៃសន្និសីទសាព័តមាន បិទបញ្ចប់លទ្ធផលការប្រកួតMiss Global 2023 នោះក៍មានជ័យ​លាភីទាំង៥ ឆ្លើយរាល់សំណួររបស់អ្នកកាសែតផងដែរគឺម្ចាស់ មកុដ​(The Winner Miss Global 2023) កញ្ញា Ashley Melendez បរកញ្ញាមកពីប្រទេសPuerto Rico ,លំដាប់រងទី១ បវរកញ្ញាមកពីប្រទេសSamoa ,លំដាប់រងទី២បវរកញ្ញាមកពីប្រទេសThailand ,លំដាប់រងទី៣ បវរកញ្ញា មកពីប្រទេស​Philippines និងលំ​ដាប់រងទី៤ បវរកញ្ញាមកពីប្រទេស​Vietnam ,បវរកញ្ញាតំណាងឲ្យកម្ពុជាកកញ្ញា លក្ខណ៍ មុនីអានីតា និងថ្នាក់​ដឹក​នាំរបស់Miss Global ផងដែរ។

 ម្ចាស់មកុដ Miss Global 2023 កញ្ញា Ashley Melendez បរកញ្ញាមកពីប្រទេសPuerto Rico បានថ្លែងថា​នាងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីFan នៅប្រទេសកម្ពុជាហើយនឹង​ពាំនាំអ្វីដែលមាននៅកម្ពុជា​ទៅប្រាប់ប្រជាជននៅប្រទេសរបស់នាងឲ្យបានដឹង។បវរកញ្ញាសាម័រ លំដាប់រងទី១ ថានាងមោទនភាពដែល​បានចូលរួមប្រកួតវេទិការ​មួយនេះហើយ​ទទួលបាន​លទ្ធផលល្អ នឹងពេលនេះធ្វើឲ្យពិភពលោកស្គាលSamoa កាន់តែច្រើន។លំដាប់រងទី២ កញ្ញា​កាន បវរកញ្ញាថៃ ថានាងបានបញ្ចេញសម្ថភាពអស់ហើយ និងថាស្រលាញ់​ប្រទេស​កម្ពុជា​។លំ​ដាប់រងទី៣ បវរកញ្ញាមកពីប្រទេសហ្វីលីពីន ថាបានស្គាល់ច្បាស់ប្រាសាទអង្គវរត្ត​របស់​ខ្មែរ​ដ៍ល្បីល្បាញ ហើយនាងពេញចិត្តលទ្ធផលមួយនេះ។ចំណែកលំដាបរងទី៤ បវរកញ្ញាមកពី​ប្រទេសវៀតណាម ថានាងពេញចិត្តចំពោះលទ្ធផលមួយនេះ ហើយ​នាង​ស្រលាញ់ប្រ​ទេស​កម្ពុជា ។

 អ្នកគ្រប់គ្រងការប្រកួតMiss Global 2023  របស់វៀតណាមបានថ្លែងថាលោក​ពេញ​ចិត្តចំពោះការប្រកួត​វគ្គផ្ដាច់ព័ត្រនៅកម្ពុជាព្រោះប្រទទេសទាំងពីរនៅជិតគ្នា ងាយស្រួលធ្វើ​តំណើរទៅមក ហើយលោកចង់ឲ្យ​កម្មវិធីប្លែក និងម្យាងលោកស្រលាញ់ប្រទេសកម្ពុជាផងដែរ ។

 គូរបញ្ជាក់ថាការប្រកួតMiss Global 2023 បានធ្វើនៅ២ប្រទេសគឺនៅកម្ពុជា​និង​វៀត​ណាម ដែលចាប់ផ្ដើមពី​ថ្ងៃទី២ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្នុងនោះកម្ពុជារៀបចំ​៣វគ្គ​គឺវគ្គបំពាក់ឆៀង ,វគ្គបង្ហាញឈុតតំណាងជាតិ និងវគ្គ​ផ្ដាច់​ព្រ័ត្រ(Final )នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដែលមានបេក្ខភាពចំនួន៨២ប្រទេសចូលរួម​ហើយ​​ជា​លទ្ធ​ផលកញ្ញាកញ្ញា Ashley Melendez បរកញ្ញាមកពីប្រទេសPuerto Rico គឺជាម្ចាស់​មកុដ ។តាមប្រភពថាសម្រាប់ការ​ទទួល​បានសិទ្ធិផ្ដាច់មុខរៀបចំMiss Global 2024 ខាងមុខ​នេះ​លោកអ៊ិន សុភិន បាន​ទិញ​License ពីMiss Global ដល់ទៅ៣០ម៉ឺនដុល្លារ ខណៈដែលការ​រៀបចំប្រកួតMiss Global 2023 ទាំង៣ វគ្គ​​នៅកម្ពុជានោះការចំ​ណាយ​ក្បែ១​លានដុល្លារ​ឯណ្ណោះ ៕

RELATED ARTICLES